បុណ្យសមុទ្រ ស្ពានកោះកុងបើកឆ្លង មិនយកប្រាក់២ថ្ងៃ
- 2014-12-13 12:03:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យសមុទ្រ ស្ពានកោះកុងបើកឆ្លង មិនយកប្រាក់២ថ្ងៃ
ចន្លោះមិនឃើញ
នៅថ្ងៃទី ១៣ – ១៤ នេះ ចាប់ពីម៉ោង ៦ ព្រឹក រហូតដល់ម៉ោង ១២ យប់ ស្ពានកោះកុង ឬ ស្ពានលីយ៉ុងផាត នឹងបើកឲ្យរថយន្តម៉ូតូ ឆ្លងកាត់ដោយមិនគិតប្រាក់នោះឡើយ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន។
ការបើឲ្យឆ្លងកាត់ដោយមិនយកប្រាក់នេះ ធ្វើឡើងដើម្បីអបអរពិធីបុណ្យសមុទ្រជាលើកទី ៣ ដែលកំពុងប្រព្រឹត្តិនៅទឹកដីនៃខេត្តកោះកុង ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃ ១៤ ខែ ធ្នូ ឆ្នាំ ២០១៤ នេះ។ ជាធម្មតាស្ពានកោះកុងឬ ស្ពាន លី យ៉ុងផាត់ នេះ រថយន្តដែលឆ្លងកាត់ គឺត្រូវបង់ប្រាក់ជាដាច់ខាត៕
សូមចុចអាន៖ អាហារសមុទ្រស្រស់ៗបង្អួតខ្លួន ក្នុងពិធីបុណ្យសមុទ្រពេញ ចិត្តមួយណា?
អត្ថបទ៖ ខុត សីហា