បុរស​ចិន​ម្នាក់​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ដោយ​ការ​ផលិត​ឡាន​តូច​បំផុត​ក្នុង​លោក

  • 2014-12-13 14:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​ម្នាក់​នៅ​ទីក្រុង​សៀងហៃ​បាន​ផលិត​ឡាន​តូច​បំផុត​ក្នុង​លោក​ ដែល​មានបំពាក់​​​អ្វី​ៗ​ជា​ច្រើន​ដូច​ជា​​ម៉ាស៊ីន​ ហ្វ្រាំង​ ប្រព័ន្ធ​សំឡេង​ ស្រដៀង​គ្នា​នឹង​រថយន្ត​ធំ​ដែរ។

 

បុរស​ដែល​វិនិយោគ​ការ​ផលិត​រថយន្ត​ដ៏​តូច​បំផុត​ក្នុង​លោក​នេះ​ គឺ​លោក​ Xu Zhiyun​ អាយុ​៦០​ឆ្នាំ។ លោក​បាន​ចំណាយ​ប្រាក់​ប្រហែល​តែ​២៤០​ដុល្លារ​អាមេរិក​ទេ​ ដើម្បី​ផលិតវា​​ ដោយ​ប្រើ​​​រយៈពេល​ពីរ​ឆ្នាំ។ រថយន្ត​នេះ​មាន​បណ្ដោយ​​ជាង​កន្លះ​ម៉ែត្រ​ និង​ទទឹង​០,៣៣​ម៉ែត្រ។

 

លោក​ Xu Zhiyun​ តែង​តែ​ជិះ​រថយន្ត​ដ៏​តូច​ច្រឡឹង​នេះ​នៅ​តាម​ដង​វិថី​ឧស្សាហ៍​ស្ទះ​ចរាចរណ៍​​ ក្នុង​​ទីក្រុង​សៀងហៃ​។ លោក​ថា​ ការ​ផលិត​រថយន្ត​តូច​នេះ​គឺ​ជា​គោល​បំណង​របស់​លោក​តាំង​ពី​ក្មេង​ម្ល៉េះ​ ប៉ុន្តែ​មិន​​ធ្វើ​អ្វី​ទាំង​អស់​​​ ទើប​តែ​ពេល​នេះ​លោក​បាន​ផលិត​​វា​ ដូច្នេះ​​លោក​ត្រូវ​រង់ចាំ​អស់​​រយៈពេល​៣០​ឆ្នាំ៕

 

 

 

 

 

ប្រភព៖ dailymail