រោមភ្នែកខ្លីចំពោះមិត្តនារីគឺជាសត្រូវនឹងគ្នា ព្រោះបើមានរោមភ្នែកក្រាស់ វែង អាចធ្វើឲ្យនារីកាន់តែស្រស់ស្អាតទាក់ទាញបានមួយកម្រិតថែមទៀត។ ខាងក្រោមនេះជាវិធីបណ្ដុះរោមភ្នែកឲ្យវែងតាមបែបធម្មជាតិ៖
១.ថែរក្សាភ្នែកឲ្យបានត្រឹមត្រូវ
ដើម្បីទទួលបានរោមភ្នែកដែលល្អឥតខ្ចោះ អ្នកត្រូវថែរក្សាភ្នែកដើម្បីឲ្យវាដុះរោមភ្នែកនោះបានល្អ។ ប្រសិនបើអ្នកព្យាយាមធ្វើអ្វីគ្រប់យ៉ាង និងមិនបានថែរក្សាភ្នែកឲ្យបានស្អាតទេ អ្នកនឹងមិនទទួលបានរោមភ្នែកដុះចេញមកស្រស់ស្អាតឡើយ។ អីចឹងរាល់យប់មុនពេលគេង អ្នកត្រូវដុះសម្អាតមុខមាត់ដែលបានធ្វើការតុបតែង (Make-up) និងថែរក្សាភ្នែកឲ្យស្អាតជានិច្ច។
២.សិតរោមភ្នែក
ការសិតរោមភ្នែកហាក់ដូចជាចំណែកតិចតួចទេ ប៉ុន្តែការពិត វាគឺជាប្រភពមួយដ៏សំខាន់ ជួយធ្វើឲ្យរោមភ្នែកដុះវែងល្អ។ នេះគឺជាវិធីដែលស្រួលបំផុតដើម្បីធ្វើឲ្យរោមភ្នែកដុះលូតលាស់វែង។ ការសិតរោមភ្នែករបស់អ្នកឲ្យបានទៀងទាត់នឹងឃើញលទ្ធផលមិនខាន។
៣.ប្រេងក្រមួន
វាជាល្បិចចាស់ ប៉ុន្តែវាពិតជាឃើញលទ្ធផលពិតមែន ហើយក៏ជាវិធីសាមញ្ញបំផុតផងដែរ។ គ្រាន់តែយកសំឡីត្បាល់ត្រចៀក ឬជក់ម៉ាស្ការ៉ាជ្រលក់ក្នុងប្រេងក្រមួន រួចលាបវាលើគល់រោមភ្នែកមុនពេលចូលគេងរៀងរាល់យប់នឹងធ្វើឲ្យរោមភ្នែកដុះវែង និងក្រាស់ជាងមុន។
៤.ប្រេងធម្មជាតិ
ប្រេងធម្មជាតិមានដូចជាប្រេងអូលីវ ប្រេងដូង និងប្រេងល្ហុងខ្ញែរគឺសម្រាប់ធ្វើឲ្យរោមភ្នែកដុះវែង។ ដើម្បីឃើញលទ្ធផលល្អនោះត្រូវលាបវាលើរោមភ្នែកឲ្យបានទៀងទាត់។ ប្រេងធម្មជាតិមានវីតាមីនសារធាតុរ៉ែ និង ភ្នាក់ងារមិនត្រឹមតែធ្វើឲ្យរោមភ្នែកវែងប៉ុណ្ណោះទេនឹងធ្វើឲ្យរោមភ្នែកអ្នកមានសំណើមទៀតផង។
៥.វីតាមីន E
បើអ្នកចង់ទទួលបានលទ្ធផលលឿននោះ ព្យាយាមប្រើថ្នាំគ្រាប់វីតាមីន E ជារៀងរាល់ថ្ងៃ។ ក្រែមមានជាតិវីតាមីន E ក៏អាចជួយក្នុងការបង្កើនកំណើនរោមភ្នែករបស់អ្នកបានដែរ។
៦.ម៉ាស្សាត្របកភ្នែក
បញ្ហាទូទៅបំផុតដែលជួបប្រទះជាមួយគឺការជ្រុះរោមភ្នែកដោយសារតែអ្នកញីត្របកភ្នែក។ ម៉ាស្សាត្របកភ្នែកអាចជួយជំរុញឫសរោមភ្នែកកើនឡើង និងធ្វើឲ្យភ្នែករឹងមាំ។
៧.របបអាហារ
កំណើនរោមភ្នែករបស់អ្នកក៏អាស្រ័យទៅលើរបបអាហារដែរ។ ប្រសិនបើអ្នកមានរបបអាហារមិនត្រឹមត្រូវ នោះរាងកាយរបស់អ្នកនឹងមិនមានការលូតលាស់អ្វីទេហើយរោមភ្នែកនឹងមិនត្រូវបានដុះគ្រប់គ្រាន់ដែរ។ ព្យាយាមញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន មុខជាធ្វើឲ្យមានភាពខុសគ្នាគួរឲ្យកត់សម្គាល់ជាក់ជាមិនខាន។
៨.ម៉ាស្ការ៉ាបណ្ដុះរោមភ្នែក
ប្រសិនបើអ្នកគ្មានអ្វីដែលត្រូវធ្វើទេ អញ្ចឹងចូរប្រើម៉ាស្ការ៉ា (Mascara) បណ្ដុះរោមភ្នែកទៅ។ វិធីនេះនឹងផ្ដល់ឱ្យអ្នកនូវដំណោះស្រាយបន្ទាន់មួយដើម្បីធ្វើឲ្យរោមភ្នែកមើលទៅវែងនិងក្រាស់៕
អានអត្ថបទគន្លឹះជាច្រើនទៀតធ្វើឲ្យអ្នកមានសម្រស់ស្រស់ស្អាត ចុចត្រង់នេះ
ប្រែសម្រួល៖ទ្រី រ៉ាវី
ប្រភព៖ stylishboard