អគារ ១០១ ជាន់​​នៅ​​តៃប៉ិ​កំពុង​ជួប​វិបត្តិ​ត្រូវ​ចោរ​សម្រុក​បង្កប់​គ្រាប់បែក

  • 2014-12-16 00:03:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ Taipei 101 ​ដែល​មាន​កម្ពស់​ ១០១ ជាន់ ស្មើ​នឹង​៥០៩​ម៉ែត្រ​ និង ៥ ជាន់​ផ្សេង​ទៀត​នៅ​ក្រោម​ដី មាន​រាង​ដូចជា​ដើម​ឫស្សី​កំពុង​រេចុះរេឡើង​ទៅ​តាម​ខ្យល់ ដែល​ជា​ការ​សាងសង់​ឡើង​តាម​បែប​វប្បធម៌​បុរាណ​របស់​លោក​ខាងកើត រួមបញ្ចូល​ទាំង​​លក្ខណៈ​ពិសេស​តែ​មួយ​គត់​របស់​កោះ​តៃវ៉ាន់ កំពុង​ជួប​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ត្រូវ​ក្រុម​ចោរ​ជា​ច្រើន​ក្រុម​ក្នុង​សេវា​កម្សាន្ត AK Online ព្យាយាម​សម្រុក​បង្កប់​គ្រាប់បែក ដើម្បី​សម្រេច​នូវ​បេសកកម្ម និង​ជ័យជម្នះ​របស់​ខ្លួន។

 

 

 

ភាព​ក្លាហាន​ហ៊ាន​សម្រុក​ចូល​ធ្វើ​សង្គ្រាម​បង្កប់​បន្ទុះ​គ្រាប់បែក​នៅ​អគារ TaiPei 101 ​នេះ គឺ​ទើបតែ​កើតមាន​ឡើង​នៅ​ក្នុង Version ថ្មី ដែល​ក្រុម​ការងារ​សេវា​កម្សាន្ត AK Online បាន Update នៅ​ព្រឹកមិញ។ ការ​បន្ថែម​សមរភូមិ​ប្រយុទ្ធ​ថ្មី​នៅ​ក្នុង​ទីក្រុង​ទំនើប​តៃប៉ិ​ នៃ​កោះ​តៃវ៉ាន់ គឺ​ជា​កាដូ​ពិសេស​ថ្មី​សម្រាប់​អ្នក​កម្សាន្ត AK គ្រប់រូប​ ដើម្បី​បាន​​​ស្គាល់​ទីក្រុង​ទំនើប​ថ្មី​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

 

អាន៖ ទិដ្ឋភាព​បើកឡាន​ដេញ​បាញ់​គ្នា​ដ៏​គួរ​ឲ្យ​រន្ធត់​ជក់ចិត្ត​លើ​សមរភូមិ Death Race

 

កាន់តែ​រំភើប​រីករាយ​ជាង​នេះ​ទៀតនោះ​គឺ​ដើម្បី​អបអរសាទរ​​ចំពោះ​ការ​មក​ដល់​នូវ​ថ្ងៃ​បុណ្យ​ណូអែល សេវា​កម្សាន្ត AK Online ក៏​បាន​បន្ថែម​នូវ​សព្វាវុធ និង​សម្ភារៈ​ប្រើប្រាស់​ជា​ឈុត Christmas តែ​ម្ដង ដែល​ក្នុង​នោះ​មាន​ទាំង​ឈុត​សំលៀកបំពាក់​ប្រយុទ្ធ​រដូវ​បុណ្យ​ណូអែល Christmas (Suit) មើល​ទៅ​ស្រស់​ស្អាត សង្ហារ និង​ឡូយ​មែនទែន​ជាមួយ​នឹង​ស្រមោល​ផ្កា​ព្រិល​ដែល​ធ្លាក់​ចុះ​ពី​ឈុត​សំលៀកបំពាក់​នោះ។

 

 

ងាក​មក​មើល​សព្វាវុធ​ប្រយុទ្ធ​វិញ​កាន់​តែ Cute និង​មាន​អានុភាព​ខ្លាំង​ទៅទៀត។ ផលិត​ឡើង​ជា​ពណ៌​ក្រហម​ត្រូវ​នឹង​រដូវ Christmas អម​​នឹង​អាវុធ Meelee ឈ្មោះ Snow Sword ដែល​ជា​ដាវ​ពណ៌​ខៀវ​ទឹកកក​បាន​ធ្វើ​ឲ្យ​សព្វាវុធ​មួយ​ឈុត​នេះ​ក្លាយ​ជា​សព្វាវុធ​ដ៏​ស័ក្ដិសម​បំផុត​សម្រាប់​ការ​ប្រយុទ្ធ​ក្នុង​រដូវ​បុណ្យ​ណូអែល​នេះ។

 

អូហូ! ស្អាត ហើយ​មាន​អនុភាព​ខ្លាំង​ទៀត! ចូល Item Mall យក​សម្ភារៈ​មួយ​ឈុត​នេះ​ទុក​បាញ់​គ្នា​ក្នុង​រដូវ Christmas ដែរ​សិន៕

 

 

អត្ថបទ៖ ភីឆាយ