ទិដ្ឋភាព​បើកឡាន​ដេញ​បាញ់​គ្នា​ដ៏​គួរ​ឲ្យ​រន្ធត់​ជក់ចិត្ត​លើ​សមរភូមិ Death Race

  • 2014-11-21 23:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវា​កម្សាន្ត AK Online បាន​វិវឌ្ឍ​ខ្លួន​ទៅ​ជា AK2 បាន​សម្រេច​ហើយ​កាល​ពី ៨ យប់មិញ​នេះ ដោយ​បាន​បង្កើន​នូវ​គុណភាព​ក្រាហ្វិក User Interface ធ្វើ​ឲ្យ​រូបភាព Background គ្រប់​ទីកន្លែង​ទាំង​វគ្គ​ប្រយុទ្ធ PVE និង PVP មាន​ពន្លឺ​ភ្លឺ​ច្បាស់ ស្អាត ត្រជាក់​ភ្នែក​ជាង​មុន ក៏​ដូចជា​បន្ថែម​នូវ Function ថ្មីៗ​ប្លែកៗ​ជាច្រើន​ផង​ដែរ។

 

 

អាន៖ AK វិវឌ្ឍ​ខ្លួន​ជា AK2 អស្ចារ្យ​មែន​ មិន​បាន​ចូល​លេង​ប្រាកដ​ជា​ស្ដាយ

 

 

អម​ជាមួយ​នឹង​ការ Update នេះ សេវា​កម្សាន្ត AK Online ក៏​បាន​ពាំនាំ​មក​នូវ​ទិដ្ឋភាព​បើកបរ​រថយន្ត​ប្រដេញ​បាញ់​សម្លាប់​គ្នា​យ៉ាង ​អនាធិបតេយ្យ​ដ៏​រន្ធត់ ដែល​ប្រិយមិត្ត​ធ្លាប់​តែ​បាន​ឃើញ​ក្នុង​ខ្សែ​ភាពយន្ត​ហុងកុង និង​ហូលីវូធ ឲ្យ​កើត​មាន​ឡើង​នៅ​ក្នុង​សេវា​កម្សាន្ត AK Online ផង​ដែរ តាម​រយៈ​វគ្គ Car Mode ក្នុង​សមរភូមិ​ប្រយុទ្ធ Death Race

 

 

 

 

ចង់​ដឹង​ថា សមរភូមិ​ប្រយុទ្ធ Death Race ដែល​តម្រូវ​ឲ្យ​ប្រិយមិត្ត​ប្រយុទ្ធ​គ្នា​ពេល​កំពុង​បើកបរ​នោះ​សប្បាយ និង​ប្លែក​ប៉ុណ្ណា សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ៖

 

 

 

 

WOW... បើ​ឡូយ​ម្ល៉ឹងៗ ទប់​ចិត្ត​ម៉េច​បាន​ទៅ! តោះ​គ្នា​យើង Log In ឥឡូវ​ម៉ោ ចូល​លេង​ទាំង​អស់​គ្នា៕

 

 

អត្ថបទ៖ ភីឆាយ