Death Race វគ្គប្រយុទ្ធថ្មី! បាញ់គ្នាពេលកំពុងបើកបរ
- 2014-11-15 00:49:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Death Race វគ្គប្រយុទ្ធថ្មី! បាញ់គ្នាពេលកំពុងបើកបរ
ចន្លោះមិនឃើញ
កាន់តែពិសេស កាន់តែជក់ចិត្តថែមមួយកម្រិតទៀតហើយសម្រាប់ប្រិយមិត្តអ្នកកម្សាន្ត AK Online! ទិដ្ឋភាពបើកបររថយន្តប្រដេញបាញ់សម្លាប់គ្នាដ៏រន្ធត់ ដែលប្រិយមិត្តធ្លាប់តែឃើញក្នុងខ្សែភាពយន្ត Hollywood នឹងកើតមានឡើងនៅក្នុងសេវាកម្សាន្ត AK Online ដែលហើយចាប់ពី Version ថ្មីនេះទៅ នៅលើសមរភូមិ និងវគ្គប្រយុទ្ធថ្មី Death Race ដែល Update នៅសប្ដាហ៍ក្រោយនេះ។
ប្លែកពីវគ្គប្រយុទ្ធមុន ដែលអ្នកកម្សាន្តគ្រប់រូបតែងតែរត់ប្រដេញបាញ់សម្លាប់គូសត្រូវដោយដំណើរថ្មើរជើង ឬរត់យឺតៗ សម្រាប់វគ្គប្រយុទ្ធ Death Race ថ្មីនេះវិញ ប្រិយមិត្តនឹងមិនចាំបាច់ចំណាយកម្លាំងរត់ប្រដេញដើម្បីផ្ដួលគូប្រកួតទៀតឡើយ សេវាកម្សាន្ត AK នឹងផ្ដល់រថយន្តថ្មីសន្លាងមួយគ្រឿងជូនអ្នកកម្សាន្តប្រើប្រាស់ដេញប្រយុទ្ធគ្នានៅលើសមរភូមិ Death Race។
សម្រាប់យានយន្តនេះ ប្រិយមិត្តអាចធ្វើការផ្លាស់ប្ដូរបានទៅតាមតម្រូវចិត្តផងដែរតាមរយៈ Item Malls ដែលមានសុទ្ធតែរថយន្តម៉ាក់ល្បីៗរួមមាន រថយន្តម៉ាក Audi R8, Mini Cooper, រថយន្ត Hammer និងរថយន្ត Volkswagen ជាដើមសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងនៃវគ្គប្រយុទ្ធ Death Race នេះ។ អ្វីដែលប្រិយមិត្តនឹកស្មានមិនដល់នោះគឺថា រថយន្តប្រភេទកុងតឺន័រ Nemisis Prime ដែលជាតួអង្គឯក Optimums Prime ក្នុងរឿង Transformer 4 តែងតែក្រឡាខ្លួននោះ ក៏នឹងបង្ហាញខ្លួននៅក្នុងស្តង់លក់សម្ភារៈប្រយុទ្ធ Item Malls ផងដែរ។
បន្ថែមពីរថយន្តល្បីក្នុងរឿង Transformer 4 ខាងលើ កាំភ្លើង AutoBot-OP ដែលជាកាំភ្លើងមានជំនាញ ២ (ជាប្រភេទ Assault ក៏បាន ជាប្រភេទ Sniper ក៏បាន) ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសេវាកម្សាន្ត AK Online ក៏នឹងបង្ហាញខ្លួននៅក្នុង Version ថ្មីនេះផងដែរ។ ប្រិយមិត្តទាំងអស់អាចទទួលបានកាំភ្លើងនេះដោយមិនបាច់ចំណាយ AK Gold ឡើយ ពោលគឺគ្រាន់តែធ្វើការបញ្ចូល AK Gold ចំនួន 3,200 Gold ទុកសម្រាប់ប្រើប្រាស់ ប្រិយមិត្តនឹងទទួលបានកាំភ្លើងនេះភ្លាម។
អាន៖ សប្ដាហ៍ក្រោយ CCC 2014 នឹងធ្វើឲ្យកក្រើកចេនឡាជាក់ជាមិនខាន
តើប្រិយមិត្តពិតជាមានសមត្ថភាពទាំងការបើកបរ និងការប្រយុទ្ធមែនឬ? ចង់ដឹងពិតប្រាកដកុំភ្លេចសាកល្បងសមត្ថភាពទាំងអស់គ្នាជាមួយ AK Online នៅថ្ងៃច័ន្ទទី ១៧ ខែវិច្ឆិកា ខាងមុខនេះ៕
អត្ថបទ៖ ភីឆាយ