AK វិវឌ្ឍខ្លួនជា AK2 អស្ចារ្យមែន មិនបានចូលលេងប្រាកដជាស្ដាយ
- 2014-11-20 23:54:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AK វិវឌ្ឍខ្លួនជា AK2 អស្ចារ្យមែន មិនបានចូលលេងប្រាកដជាស្ដាយ
ចន្លោះមិនឃើញ
សេវាកម្សាន្ត AK Online នឹងវិវឌ្ឍខ្លួនទៅជា AK2 ហើយបន្តិចទៀតនេះ ដោយនឹងបង្កើននូវគុណភាពក្រាហ្វិក User Interface ធ្វើឲ្យរូបភាព Background គ្រប់ទីកន្លែងទាំងវគ្គប្រយុទ្ធ PVE និង PVP មានពន្លឺភ្លឺច្បាស់ ស្អាត ត្រជាក់ភ្នែកជាងមុន ដាស់អារម្មណ៍ប្រិយមិត្តឲ្យកាន់តែជក់ចិត្តជាក់ជាមិនខាន ស្ទើរតែមិនដឹងថាខ្លួនឯងកំពុងតែទទួលបានទិដ្ឋភាពទាំងនោះពីកញ្ចក់អេក្រង់កុំព្យូទ័រឡើយ។
Function ថ្មីចាស់នឹងប្ដូរមកបង្ហាញរូបរាងយ៉ាងច្បាស់នៅពេលដែលប្រិយមិត្ត Log In ចូលទៅដល់កន្លែងបង្កើត ឬជ្រើសរើសសមរភូមិប្រយុទ្ធ ដែលផ្ដល់ភាពងាយស្រួលជាងមុនយ៉ាងច្រើនក្នុងការចូលពិនិត្យមើលសម្ភារៈប្រយុទ្ធ ឬវត្ថុផ្សេងៗនៅតាម Function នីមួយៗ។
កាន់តែឡូយ និងជក់ចិត្តជាងមុន ប្រិយមិត្តអ្នកកម្សាន្តគ្រប់រូបអាចបញ្ចូលរូបភាពដ៏ស្រស់ស្អាតពិតៗរបស់ប្រិយមិត្តធ្វើជា Profile Picture ដូចក្នុងបណ្ដាញសង្គមហ្វេសបុកអីចឹង ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកកម្សាន្តដទៃទៀតដែលជាមិត្តភ័ក្ដិងាយស្រួលចំណាំនៅពេលដែលប្រិយមិត្តធ្វើការប្ដូរឈ្មោះ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺថា រាល់សកម្មភាពទាំងឡាយណាដែលទាក់ទងទៅនឹងការប្រើប្រាស់សម្ភារៈប្រយុទ្ធក្នុងគណនីនីមួយៗ ដូចជាការបង្វិល AK Lottery ការចូលទៅក្នុង Malls ឬចូលទៅក្នុងបន្ទប់ដាក់សម្ភារៈ គឺតម្រូវឲ្យប្រិយមិត្តវាយលេខកូដសម្ងាត់ឲ្យបានត្រឹមត្រូវជាមុនសិនទើបអាចចូលទៅរៀបចំ ប្រើប្រាស់សម្ភារៈប្រយុទ្ធក្នុងគណនីនោះបាន។
បន្ថែមពី Function ថ្មីៗទាំងនេះ សេវាកម្សាន្ត AK Online ក៏មានរង្វាន់ជាសម្ភារៈជាច្រើនសន្ធឹកសន្ធាប់ជូនដល់ខ្មាន់កាំភ្លើងជារៀងរាល់ថ្ងៃផងដែរ ដោយគ្រាន់តែចូលកម្សាន្តនិងបំពេញបេសកកម្មស្រួលៗប្រចាំថ្ងៃប៉ុណ្ណោះ។
អមជាមួយនឹងការ Update នេះ សេវាកម្សាន្ត AK Online ក៏បានពាំនាំមកនូវទិដ្ឋភាពបើកបររថយន្តប្រដេញបាញ់សម្លាប់គ្នាយ៉ាងអនាធិបតេយ្យដ៏រន្ធត់ ដែលប្រិយមិត្តធ្លាប់តែបានឃើញក្នុងខ្សែភាពយន្តហុងកុង និងហូលីវូធ ឲ្យកើតមានឡើងនៅក្នុងសេវាកម្សាន្ត AK Online ផងដែរ តាមរយៈវគ្គ Car Mode ក្នុងសមរភូមិប្រយុទ្ធ Death Race។
អាន៖ Death Race វគ្គប្រយុទ្ធថ្មី! បាញ់គ្នាពេលកំពុងបើកបរ
ចង់ដឹងកាន់តែច្បាស់ កុំភ្លេចណា Log In ចូលលេងទាំងអស់គ្នានាពេលបន្តិចទៀតនេះ៕
អត្ថបទ៖ ភីឆាយ