Ariana Grande ​បញ្ចេញ​អស់​រលីង លើ​ឆាក​បង្ហាញ​ម៉ូដ​ខោ​អាវ​ទ្រនាប់

  • 2014-12-16 15:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ខោ​អាវ​ទ្រនាប់​នារី Victoria's Secret Fashion Show ដែល​បាន​ចាក់​ផ្សាយ​លើ​ទូរទស្សន៍ CBS កាល​ពី​សប្ដាហ៍​មុន តារា​ចម្រៀង​អាមេរិក Ariana Grande បាន​លើក​យក​បទ​ចម្រៀង​ល្បី​ទាំង​អស់​របស់​នាង​នៅ​ឆ្នាំ​២០១៤​នេះ​មក​សម្ដែង រួម​មាន​បទ "Love Me Harder”, “Bang Bang”, “Break Free” និង​បទ "Problem”។

 

នេះ​ជា​លើក​ដំបូង​របស់​ Ariana Grande ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី Victoria's Secret Fashion Show ខណៈ​ដែល​កម្មវិធី​នេះ​បាន​រៀប​ចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ​១៩៩៥។ ក្រៅ​ពី​ Ariana Grande កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា Taylor Swift និង Ed Sheeran។

 

 

ទស្សនា​ការ​សម្ដែង​ពិសេស​របស់ Ariana Grande អម​ដោយ​ការ​បង្ហាញ​ម៉ូដ​ខោ​អាវ​ទ្រនាប់​ពី​តារា​ម៉ូដែល​ល្បី​ៗ​ខាង​ក្រោម​នេះ៖

 

http://youtu.be/ye2PFVt4mMc

អានអត្ថបទ៖Ariana Grande ចេញ​ MV ​ថ្មី​ស្វាគមន៍​បុណ្យ​ណូអែល

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ popcrush