វិធីចែករំលែកអ៊ីនធឺណិត smartphone ឱ្យកុំព្យូទ័រប្រើតាម Hotspot
- 2014-12-16 17:50:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីចែករំលែកអ៊ីនធឺណិត smartphone ឱ្យកុំព្យូទ័រប្រើតាម Hotspot
ចន្លោះមិនឃើញ
ទូរសព្ទ លំដាប់ទំនើបៗ (smartphone) ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ក៏ដូចជា iOS មានមុខងារ Share មួយដែលមានឈ្មោះថា “Portable Wi-Fi Hotspot”។ Hotspot ប្រើសម្រាប់ចែករំលែកអ៊ីនធឺណិតមិនថាពី smartphone ឬ tablet ទៅកុំព្យូទ័រប្រើបានដូចគ្នា។ នៅទំព័រនេះគេហទំព័រយើងខ្ញុំ សូមលើកយកពីវិធីសាស្ត្រ Internet Sharing មកបង្ហាញជូនដូចតទៅ៖ Sabay សូមលើកយករបៀបកំណត់ Hotspot ដែលមាននៅលើ Device ប្រើប្រព័ន្ធប្រតិបត្តិការខុសគ្នាចំនួនពីរគឺ៖ iPhone 5 (iOS) និង Galaxy S III (Android)។
=>សម្រាប់ប្រិយមិត្តប្រើ Galaxy S III៖
ចូលទៅ Setting
ចូលទៅ More setting
ចូលទៅ Tethering and portable hotspot
ចូល ទៅ Portable Wi-Fi hotspot រួចបើកមុខងារ (enable) និងចុចលើប៊ូតុង Configure។ នៅត្រង់នេះយើងអាចកំណត់ឈ្មោះ “Network SSID” និង Password តាមចំណូលចិត្តងាយចាំដើម្បីឱ្យកុំព្យូទ័រដែលមាន Wireless អាចភ្ជាប់ទៅកាន់ smartphone បាន។
=>សម្រាប់ប្រិយមិត្តដែលប្រើ iPhone 5 / iPhone 4 /iPhone 4S/៖
ដំបូងបើកចូលទៅ Setting
ចូលទៅ General
ចូលទៅ Cellular
ចូលទៅ Personal Hotspot ដែលនៅក្នុងនោះត្រូវកំណត់ពីរទីតាំង៖
- បើកមុខងារដោយរើសយក “ON” នៅត្រង់ទីតាំង Personal Hotspot
- ចូល ទៅ Wi-Fi Password ដើម្បីកំណត់ Password ដែលអ្នកចង់ប្រើ ដើម្បីឱ្យកុំព្យូទ័រណាមាន Wireless និង Blutooth អាចភ្ជាប់ប្រើអ៊ីនធឺណិតពី smartphone បាន។
ចុងក្រោយប្រិយមិត្តគ្រាន់តែបើកមុខងារ Wireless នៅលើកុំព្យូទ័ររួចហើយស្វែងរក ឈ្មោះ Hotspot និងវាយបញ្ចូល Password ទៅតាមអ្វីដែលអ្នកបានកំណត់ជាការស្រេច៕
អាន៖ យល់ដឹងពី Online Business, Pyramid Scheme, MLM ចៀសវាងចាញ់បោកគេ