សុខាភិបាលបាត់ដំបង ឆ្លើយ​តប​ករណីស្ទើ​រមួយ​ភូមិ​ឆ្លង​ជំងឺ​អេដស៍​

  • 2014-12-16 20:13:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ វឿង​ ប៊ុន​រ៉េត​​ ប្រធាន​មន្ទីរ​​សុខាភិបាល​​ខេត្ត​បាត់​ដំបង​បាន​ប្រាប់​ Sabay ​ថា​ ករណី​ដែល​មាន​ការ​ផ្សព្វផ្សាយ​​ថា ​​​អ្នកភូមិ​​មួយ​នៅ​បាត់​ដំបង​​ មាន​​​ឆ្លង​​មេរោគ​អេដស៍​​​​​​រហូត​ដល់ ៣០០ នាក់ ​​មិន​​មែន​​ជា​ការ​ពិត​នោះ​ទេ​។ ​លោក​ថា​​ ការ​ធ្វើ​តេស្ត​​ឈាម ​​​មាន​អ្នក​ផ្ទុក​​មេរោគអេដស៍​​ប្រាកដ​មែន​។ ប៉ុន្តែ​​មិន​​​ច្រើន​​រហូត​ដល់​​ ៣០០ នាក់​ ឬ​​​ស្ទើរ​ ១០០% ​នៃ​ប្រជាជន​​រស់​នៅ​ក្នុង​ភូមិ​​​នោះ​ឡើយ​។

 

កាល​ពី​ម្សិល​មិញ​​មាន​​ការ​ផ្សព្វផ្សាយ​ថា​ ​អ្នក​ភូមិ​រកា ឃុំ​រកា​​ ស្រុក​សង្កែ ក្នុង​ខេត្ត​បាត់​ដំបង​​ប្រមាណ​ ៣០០ នាក់​មាន​​ផ្ទុក​មេរោគ​អេដស៍ បន្ទាប់​ពី​ធ្វើ​តេស្តឈាម​​។

 

 

“យើង​បាន​​ធ្វើ​តេស្ត​ឈាម ​ចាប់​តាំង​ពី​ថ្ងៃ​ទី​​ ៨​​ ដល់​១៥ ខែ​ធ្នូ​ ​លើ​ប្រជាជន​​​៤០០ នាក់​ ​ហើយ​​របាយការណ៍​បឋម​មាន​​អ្នក​ផ្ទុក​មេរោគ​អេដស៍​ ១០% ​ប៉ុណ្ណោះ​​គិត​​ត្រឹម​ម៉ោង​៥ ល្ងាច​​​ម្សិល​មិញ​​។​ នេះ​គឺ​ជា​​តួលេខ​ខ្ពស់​ និង​គួរ​ឲ្យ​សោក​ស្តាយ​បំផុត​។ ចំពោះ​​មូល​ហេតុ ​​នៃ​ការ​ឆ្លង​យើង​ត្រូវ​​រង់​ចាំ​លទ្ធផល​​ផ្លូវ​ការ​សិន​​​​ថា​ តើ​បណ្តាល​​មក​ពី​​ការ​ចាក់​ថ្នាំ​ ឬ​​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​​​​​”។ លោក​ វឿង​ ប៊ុន​រ៉េត​​ បន្ថែម​​។

 

ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​វេជ្ជបណ្ឌិត​ ​មាន​​ ឈីវ៉ុន​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​​ប្រយុទ្ធ​ជំងឺ​អេដស៍​ ​សើស្បែក​ និង​កាមរោគ​​ នៃ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ Sabay មុន​នេះ​ថា​ ​អាជ្ញាធរ​ជាតិ​កំពុង​ធ្វើ​ការ​​សិក្សា​ឲ្យ​លំអិត​ជុំវិញ​បញ្ហា​​នេះ​។ លោក​ថា​ អត្រា​ឆ្លង​រីក​​រាល​ដាល​នៃ​ជំងឺ​អេសដ៍​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ មាន​ការ​ថយ​ចុះ​ជា​លំដាប់​ រហូត​ដល់​ឆ្នាំ​២០១៤ ​នេះ​យើង​អាច​​​ទស្សន៍ទាយ​បាន​ថា​ មួយ​ថ្ងៃ​​មាន​អ្នក​ឆ្លង​ជំងឺ​អេសដ៍​​​​​​ចន្លោះ​ពី​​ពីរ​នាក់​ ឬ​​​ប្រមាណ​​​​ ៨៨៩ នាក់​ប៉ុណ្ណោះ​ ក្នុង​មួយ​ឆ្នាំ​​៕

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី