ល្បី​​ប៉ុន​ Beyonce និង Jay Z ​ហើយ​​នៅ​​​មាន​គេ​ប្ដឹង​ថា​​លួច​ចម្លង​ស្នាដៃ​​ទៀត

  • 2014-12-16 21:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក Beyonce និង​ស្វាមី Jay Z ត្រូវ​បាន​តារា​ចម្រៀង​ហុងគ្រី​ម្នាក់​ប្ដឹង ដោយ​អះអាង​ថា​អ្នក​ទាំង​ពីរ​​បាន​ប្រើប្រាស់​សំឡេង​របស់​នាង​ក្នុង​បទ​ចម្រៀង "Drunk in Love” ដោយ​គ្មាន​ការ​អនុញ្ញាត។ នេះ​បើ​តាម​របាយការណ៍​សារព័ត៌មាន Daily News។

 

 

តារា​ចម្រៀង Monika Juhasz Miczura ដែល​មាន​ឈ្មោះ​ខ្លី Mitsou បាន​អះអាង​ថា​នាង​មិន​ធ្លាប់​បាន​យល់​ព្រម​ឲ្យ Beyonce និង Jay Z ប្រើប្រាស់​សំឡេង​របស់​នាង​ក្នុង​បទ​ចម្រៀង "Drunk in Love” ឡើយ។ ក្នុង​ពាក្យ​បណ្ដឹង​ដែល​នាង​បាន​ដាក់​ទៅ​តុលាការ​កំពូល​នៅ​ទីក្រុង Manhattan កាល​ពី​សប្ដាហ៍​មុន Mitsou បាន​ទាមទារ​សំណង និង​សុំ​ឲ្យ​បញ្ឈប់​ការ​ចែកចាយ​បទ​ចម្រៀង​នេះ​ជា​បន្ទាន់។

 

សំឡេង​ខ្មោច​ដែល​មាន​នៅ ដើម​បទ "Drunk in Love” និង​កន្លែង​ផ្សេង​ៗ​ទៀត​នៃ​បទ​ចម្រៀង​នេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​បទ "Bajba, Bajba Pelem” របស់ Mitsou ដែល​ចេញ​តាំង​ពី​ឆ្នាំ១៩៩៥។ បទ​នេះ​បាន​ចេញ​លក់​នៅ​អាមេរិក នៅ​ឆ្នាំ​១៩៩៧ ដោយ​ប្ដូរ​ចំណង​ជើង​ថា "Gypsy Life on the Road”។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​ពាក្យ​បណ្ដឹង​នោះ។

 

នៅ​ពេល​នេះ​​​អ្នក​នាំ​ពាក្យ​របស់ Beyonce មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​នៅ​ឡើយ​ទេ។

 

បទ​ចម្រៀង "Drunk in Love” ក្នុង​អាល់ប៊ុម "Beyonce” បាន​លក់​ដាច់​ជាង ៥លាន​បន្ទះ​ជុំ​វិញ​ពិភពលោក​បន្ទាប់​ពី​ចេញ​លក់​កាល​ពី​ឆ្នាំ​មុន និង​បាន​ក្លាយ​ជា​អាល់ប៊ុម​លក់​ដាច់​លឿន​បំផុត​លើ iTunes ៕

 

ទស្សនា​បទ "Drunk in Love”៖

http://youtu.be/p1JPKLa-Ofc

អានអត្ថបទ៖Beyonce បង្ហាញ​វីដេអូ​សម្ដែង​ជាមួយ Nicki Minaj លើក​ដំបូង ពិត​ជា​រញ្ជួយ​ឆាក

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ nydailynews
អត្ថបទថ្មី