Beckham ចង់បានកូនទី ៥ តែ Victoria មិនទាន់ច្បាស់ ព្រោះខ្លាច...
- 2014-12-16 22:16:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Beckham ចង់បានកូនទី ៥ តែ Victoria មិនទាន់ច្បាស់ ព្រោះខ្លាច...
ចន្លោះមិនឃើញ
អតីតកីឡាករបាល់ទាត់ល្បីលំដាប់ពិភពលោក David Beckham ថ្មីៗនេះ ត្រូវសារព័ត៌មានទម្លាយថា លោកចង់បានសមាជិកគ្រួសារម្នាក់ទៀត ប៉ុន្តែ Victoria ដែលជាភរិយាហាក់នៅមិនទាន់ច្បាស់ និងពេញចិត្តចំពោះគំនិតនេះទេ ព្រោះនាងខ្លាចប៉ះពាល់ដល់សុខភាព ខណៈអាយុកាន់តែជ្រេ។
ប្រភពដ៏ទុកចិត្តមួយបង្ហើបថា អាយុនិងការមានផ្ទៃពោះជាបញ្ហាចម្បង ដែលអ្នករចនាម៉ូដ និងតារាចម្រៀងវ័យ៤០ឆ្នាំ Victoria ព្រួយបារម្ភ។ ម្ដាយមានអាយុច្រើន តែងជួបបញ្ហាពេលពពោះ ឬសម្រាលកូនម្ដងៗ។
ទោះយ៉ាងណាកីឡាករចូលនិវត្តន៍អាយុ៣៩ឆ្នាំ នៅតែចូលចិត្ត និងចង់បានសមាជិកគ្រួសារម្នាក់ទៀត។ សព្វថ្ងៃ David Beckham និង អ្នកជំនួញល្បីឈ្មោះ Victoria Beckham មានកូនបួននាក់ក្នុងបន្ទុក ដោយកូនប្រុសទី១ឈ្មោះ Brooklyn ១៥ឆ្នាំ កូនប្រុសទី២ឈ្មោះ Romeo ១១ឆ្នាំ កូនប្រុសទី៣ឈ្មោះ Cruz ៩ឆ្នាំ និងកូនស្រីពៅឈ្មោះ Harper អាយុ៣ឆ្នាំ៕
ចុចអាន កូនស្រីប្រពន្ធក្រោយរ៉ាំបូ ស្អាតៗណាស់តើ!
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Hollywoodlife