Jessica យក​ប្រពន្ធ ​​Beckham​ ជា​គំរូ

  • 2014-12-12 22:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​សមាជិក Girl's Generation នាង Jessica Jung បាន​ទម្លាយ​ថា នាង​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ផង និង​តារា​បង្ហាញ​ម៉ូដ​ផង ហើយមនុស្ស​​ដែល​នាង ​ចង់​យក​គំរូ​តាម​នោះ គឺ Victoria Beckham ប្រពន្ធ​​អតីត​កីឡាករ​ល្បីឈ្មោះ David Beckham។ បើ​តាម​ការ​​ឱ្យ​ដឹង​របស់​សារព័ត៌មាន Taiwan China King។

 

 

 

បើ​តាម​របាយការណ៍ Jessica លើកឡើង​​ថា​ នាង​ចង់​ច្រៀង និង​សម្ដែង" បើ​សិន​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​​ធ្វើ​ឱ្យ​មាន​តុល្យភាព លើ​វិស័យ​ទាំងពីរ​នេះ"។

 

តារា​ស្រី​ស្រស់​ស្អាត​វ័យ ២៥ឆ្នាំ បាន​និយាយ​ពី​ការងារបង្ហាញ​ម៉ូដ​របស់ Victoria Beckham និង​លើក​សរសើរ​​ថា នាង​តែង​ធ្វើ​បាន​ល្អ​ក្នុង​អាជីព និង​ជា​​មនុស្ស​ដ៏​អស្ចារ្យ​។

 

Jessica Jung បាន​ចាកចេញ​ផ្លូវការ​ពី​ក្រុម​ចម្រៀង​ស្រី​ដ៏​ល្បី Girls’ Generation កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដោយ​សារ​បញ្ហា​បុគ្គល។ បច្ចុប្បន្ន​នាង​​ប្រកប​អាជីព​ជា​អ្នក​រចនា​ម៉ូដ ក្រោម​ស្លាក​យីហោ​របស់​នាង​​​ផ្ទាល់​ឈ្មោះថា ‘BLANC & ECLARE។

 

បើ​និយាយ​ពី​ Victoria Beckham  ក្រៅ​​ពី​តារា​ចម្រៀង នាង​ជា​អ្នក​រចនា​ម៉ូដ តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​មួយ​រូប​សញ្ជាតិ​អង់គ្លេស៕

 

 

 

 

Jessica លេច​មុខ​ជាមួយ​កំពូល​តារា​ចិន និង​ហូលីវូដ ក្រោយ​ចេញ​ពី SNSD

 

ក្រោយ​ដើរ​ចេញ​ពី SNSD ​Jessica​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​​​ហាង​ Fashion ​​ខ្លួន​ឯង

 

 

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Soompi

អត្ថបទថ្មី