Henry វីរបុរស​​ Arsenal ចូល​និវត្តន៍​មែនទែន​ហើយ

  • 2014-12-16 22:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thierry Henry អតីត​កីឡាករ​ជម្រើស​បារាំង និង​ Arsenal បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​ហើយ ក្រោយ​ចំណាយ​ពេល​២០ឆ្នាំ​លើ​ទីលាន។

 

អតីត​កីឡាករ​វ័យ​៣៧ឆ្នាំ​រូប​នេះ បាន​ចាកចេញ​ពី​ក្រុម New York Red Bulls កាល​ពី​ដើម​ខែ​កន្លង​ទៅ ប៉ុន្តែ​នៅ​ពេល​នោះ​មិន​ទាន់​បញ្ជាក់​ពី​អនាគត​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កាល​ពី​មួយ​ម៉ោង​មុន​នេះ Henry បាន​ប្រកាស​ក្នុង​ទំព័រ​ Facebook ផ្លូវការ​របស់​ខ្លួន ថា​​ចូល​និវត្តន៍​មែនទែន​ហើយ។

 

Henry បាន​ស៊ុត​បញ្ចូល​ទី​១៧៥គ្រាប់​នៅ Premier League ស្ថិត​នៅ​លេខ​រៀង​ទី​៤​ក្នុង​បញ្ជី​អ្នក​ស៊ុត​ចូល​ច្រើន​បំផុត។ បុរស​ជនជាតិ​បារាំង​រូប​នេះ ក៏​ធ្លាប់​លេង​នៅ​ក្រុម​ធំៗ​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា Juventus, Barcelona និង Monaco ជា​ដើម។

 

នៅ​កាំភ្លើង​ធំ Henry ឈ្នះ​ពាន Premier League ២ដង និង FA Cup ៣ដង ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៩ ដល់ ២០០៧។ ពេល​ទៅ​លេង​នៅ Barcelona រូប​គេ​បាន​ឈ្នះ Champions League (២០០៩)។

 

Henry បាន​ចូល​លេង​បាល់​អាជីព​លើក​ដំបូង​ឲ្យ​ក្រុម Monaco កាល​ពី​ឆ្នាំ​១៩៩៤ ហើយ​ឈ្នះ​ពាន French Ligue 1 នា​ឆ្នាំ​៩៩៧៕​

 

 
 
 
 
 
 
 
 

ចុច​អាន៖ Henry​ ប្រកាស​ឈប់​លេង​នៅ​អាមេរិក

 

ដោយ៖ សុខ សុវត្ថិ

អត្ថបទថ្មី