ស្រី​ស្អាត ប៊ី សុធារី ជាប់​ពាន​ ២ នៅ​ប្រទេស​ថៃ

  • 2014-12-17 21:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ប៊ី សុធារី ដែល​បាន​ទៅ​ចូល​រួម​ប្រកួត​កម្មវិធី "Miss Southeast Asian Beauty Pageant 2014 “នៅ​ឯ​ប្រទេស​ថៃ កាល​ពី​ដើម​ខែ ធ្នូ ឆ្នាំ ២០១៤ កន្លង​ទៅ ពេល​នេះ​បាន​​ចេញ​លទ្ធផល​ហើយ ដោយ​ទទួល​ពាន​រហូត​ដល់​ទៅ ២ ឯណោះ។

 

 

 

បើ​តាម​ការ​​ឲ្យ​ដឹង​ពី​ លោក ម៉ែន និមលរតន៍ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Sun Super Model Cambodia បាន​ឲ្យ​ដឹង​ថា ការ​​ប្រកួត​កម្មវិធី​"Miss Southeast Asian Beauty Pageant 2014 “ នៅ​ឯ​ប្រទេស​ថៃ បាន​បញ្ចប់​ហើយ​បន្ទាប់​ពី​​កម្មវិធី​​​​បាន​ផ្ដើម​ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ ១៤ ខែ ធ្នូ ឆ្នាំ ២០១៤ កន្លង​មក។ មាន​ប្រទេស ​៨​ ក្នុង​តំបន់​អាស៊ាន ចូល​រួម​ក្នុង​កម្មវិធី​នេះ ហើយ​ប្រទេស​កម្ពុជា​ បាន​​បញ្ជូន​តារា​ម៉ូដែល​តែ​ម្នាក់​ប៉ុណ្ណោះ​ទៅ​ចូល​រួម គឺ​ កញ្ញា ប៊ី សុធារី ដោយ​ការ​ចេញ​ទៅ​​ប្រកួតនេះ​ ឧបត្ថម្ភដោយ Hamsa Entertainment Cambodia ។

 

លោក និមលរតន៍ បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល ​ប្រទេស​វៀតណាម​បាន​​ជាប់​លេខ ១ ​ប្រទេស​ហ្វីលីពីន​លេខ ២ និង​ ប្រទេស​ថៃ​លេខ ៣ ចំណែក​ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ ៤ ដោយ​ទទួល​បាន​ពាន​រហូត​ដល់​ទៅ ២ ក្នុង​នោះ​ទី ១​ ជា​ពាន​សម្រស់​ប្រណិត ឬ​Miss Elegance Award និង ទី២ ជា​ពាន​សំលៀកបំពាក់​រាត្រី​ស្រមោលស ​ស្រស់​ជាង​គេ ឬ Best Evening Wear ។

  ប្រធាន​ក្រុម​ម៉ូដែល​ល្បី​ឈ្មោះ​ម្នាក់​នេះ​ បាន​លើក​ឡើង​ថា នេះ​ជា​មោនភាព​ថ្មី​មួយ​ទៀត​របស់ កញ្ញា ប៊ី សុធារី ក៏​ដូច​ជា ​ក្រុម​ម៉ូដែល​របស់​លោក ​ដែល​ទទួល​បាន​ពាន​ពី​កម្មវិធី​ប្រកួត​នេះ។ កន្លង​មក​ស្រី​ស្អាត​លេខ ១ Asia New Star Model Contest - Cambodia Region 2013 ធ្លាប់​បាន​ចេញ​ទៅ ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​មក​ហើយ ក្នុង​​នោះ​ មាន​ប្រទេស កូរ៉េ តែ​មិន​ទទួល​បាន​ពាន​ទេ ចំណែក​នៅ​ប្រទេស វៀតណាម​ ធ្លាប់​ទទួល​បាន​ពាន ១ ​ផង​ដែរ គឺ Appreciate Award ៕

 

 

អានអត្ថបទ៖  ២០១៤ ​នេះគ្រាន់​តែ​មង្គលការ ខួប​កំណើត ឡើង​ផ្ទះ លាង ឧត្តម ចំណាយ​ដល់​ក! អានអត្ថបទ៖ ព្រាប សុវត្ថិ​​ ជិះ Ford និង Range Rover នាំ​​ទាំង​ប្រពន្ធ​ ទាំង​កូន​ទៅ​លេង​បុណ្យ​សមុទ្រ

 

រូបថត៖ ផ្ដល់ឲ្យ Sun Super Model Cambodia អត្ថបទ៖ ខុត សីហា