ក្រុមហ៊ុនឡានក្រុងទុន២លានដុល្លារបញ្ចុះថ្លៃ៥០%មួយឆ្នាំនៅកម្ពុជានិងមានធានារ៉ាប់រងសែនដុល្លារបើមានគ្រោះថ្នាក់
- 2014-12-17 23:15:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនឡានក្រុងទុន២លានដុល្លារបញ្ចុះថ្លៃ៥០%មួយឆ្នាំនៅកម្ពុជានិងមានធានារ៉ាប់រងសែនដុល្លារបើមានគ្រោះថ្នាក់
ចន្លោះមិនឃើញ
ការបោះទុនជាង២លានដុល្លារបើកសេវាកម្មខ្លួន ក្រុមហ៊ុនឡានក្រុមថ្មី ថោង ស៊ីង នឹងផ្ដល់ជូនអ្នកដំណើរនៅកម្ពុជា នូវរថយន្តក្រុងដែលសុទ្ធតែមានធានារ៉ាប់រង១៥ម៉ឺនដុល្លាររាល់ឡាននីមួយៗ នៅពេលមានគ្រោះថ្នាក់ ហើយនឹងបញ្ចុះថ្លៃសំបុត្រ ៥០ភាគរយពេញមួយឆ្នាំទៀតផង។
ឯការបើកសម្ពោធក្រុមហ៊ុននៅថ្ងៃទី៧និង៨មករាខាងមុខកាន់តែពិសេស ព្រោះអីក្រុមហ៊ុននឹងបើកឲ្យអ្នកដំណើរជិះមិនបាច់បង់ប្រាក់ ទាំងទៅនិងមកពីភ្នំពេញទៅខេត្តមួយចំនួនដូចជា កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ោយប៉ែត សៀមរាប និងព្រះវិហារ។ «យើងមានឡានទៅ១០ និងមកវិញ១០គ្រឿង គឺជិះហ្វ្រីជិះមិនអស់ប្រាក់» នេះជារៀបរាប់របស់លោក យ៉ាំ ស៊ីងម៉ៅ អ្នកតំណាងក្រុមហ៊ុន។
មួយឆ្នាំពេញក្រោយសម្ពោធ អ្នកដំណើរទៅខេត្តខាងលើទទួលការបញ្ចុះតម្លៃ៥០%។ លោក ស៊ីងម៉ៅ ប្រាប់ពីឱកាសពិសេសនេះថា៖ «ទៅ សៀមរាប អីហ្នឹង ធម្មតាក្រុមហ៊ុនគេអាច៣ម៉ឺនឬ៣ម៉ឺន២អីចឹងទៅ អីចឹងយើងតែ១ម៉ឺនប្រាំពាន់ហ្នឹង។ ឡានយើងទិញថ្មី ហើយរាល់ឡានមួយៗយើងមានធានារ៉ាប់រង១៥ម៉ឺនដុល្លារ»។
អ្នកតំណាងរូបនេះពន្យល់ទៀតថា ថោង ស៊ីង ជាក្រុមហ៊ុនមានលក្ខណៈពាក់កណ្ដាលអង្គការ ដែលបង្កើតដោយស្ត្រីជនជាតិចិនឈ្មោះ លីណា ហើយមានគោលដៅជួយបន្ថយការចំណាយលើការធ្វើដំណើរនៅកម្ពុជា។ ក្រុមហ៊ុន បើកឆាករថយន្ត២០គ្រឿងទៅកាន់បណ្ដាខេត្តខាងលើ ព្រោះថាផ្លូវនេះសម្បូរអ្នកដំណើរ ជាតំបន់សម្បូរប្រជាជន និងគោលដៅជនទេសចរណ៍ទៀត។ លោកថាបើទទួលការគាំទ្រខ្លាំង ក្រុមហ៊ុនអាចនឹងមានគម្រោងដាក់ការដឹកជញ្ជូនទៅខេត្តផ្សេងទៀត ពិសេសខេត្ត ព្រះសីហនុ។
បេនឡានក្រុមហ៊ុន ថោង ស៊ីង នៅភ្នំពេញ មានទីតាំងទល់មុខប៉ុស្តិ៍នគរបាលមិត្តភាពផ្លូវ ១៣៩ គឺទល់មុខផ្សារស៊ីដនីបណ្ដោយវិថីកម្ពុជាក្រោម ឬលោកអ្នកអាចទាក់ទងទូរសព្ទលេខ 077 21 58 58 ឬ 093 21 58 58៕
៤សាកលវិទ្យាល័យល្បីៗនៅភ្នំពេញមួយឆ្នាំបង់រាប់ពាន់ដុល្លារទើបរៀនបាន
អាជីវករដូរលុយបង្ហើបតិចនិកមើលក្រដាស១០០ដុល្លារក្លែងក្លាយ
អត្ថបទ៖ ប៉ែន សុផាន់ណា