មែន​ក៏​អី!...តារា​សម្ដែង ប៊ើរី ចង់​ឈប់​ពី​សិល្បៈ​ទៅ​ហាត់​ប្រដាល់​វិញ?

  • 2014-12-18 13:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៊ើរី មាន​បំណង​ចង់​ឈប់​ពី​ការ​សម្ដែង​សិល្បៈ និង​ចង់​ងាក​ទៅ​ហាត់​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​វិញ​ម្ដង។ ព័ត៌មាន​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ​លើ​Wallនៃ​បណ្ដាញ​សង្គម​នៃ​តារា​សម្ដែង​ខាង​លើ កាល​ពី​ម្សិលមិញ។

 

 

ប៊ើរី បាន​សរសេរ​ថា៖" អារម្មណ៍​នៅ​ពេល​ដែល​ឃើញ​កីឡាករ​ប្រដាល់​ខ្មែរ​ត្រូវ​សន្លប់​ដោយ​ជនបរទេស ចង់​តែ​ឈប់​ពី​សិល្បៈ ហ្វឹក​ហាត់​ប្រដាល់​វិញ"។ ជាមួយ​គ្នា​នោះ មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ បាន​សម្ដែង​ការ​គាំទ្រ​បំណង​របស់​តារា​រូប​នេះ។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត មិន​បាន​គាំទ្រ​នោះ​ទេ ក្នុង​ហេតុផល​ថា នៅ​សិល្បៈ​ល្អ​ជាង មិន​បាច់​ឈឺ​សាច់។

 

ប៉ុន្តែ​នៅ​ព្រឹក​នេះ ប៊ើរី បាន​ច្រាន​ចោល​ព័ត៌មាន​ខាង​លើ​ទៅ​វិញ។ សាមី​ខ្លួន​បាន​ប្រាប់​Sabayថា មិន​ដែល​មាន​បំណង​ចង់​ចាកចេញ​ពី​សិល្បៈ ហើយ​ងាក​ទៅ​ចាប់​យក​អាជីព​ប្រដាល់​នោះ​ទេ។ ព្រោះ​ខ្លួន​មិន​មាន​កាយ​សម្បទា​មាំមួន ដែល​អាច​ប្រកប​អាជីព​នោះ​ទេ។ ចំពោះ​សំណេរ​ខាង​លើ ប៊ើរី ថា បង​ប្រុស​របស់​គេ​ជា​អ្នក​សរសេរ​ទៅ​វិញ ក្នុង​នាម​ជា​អ្នក​កាន់​

Pageនេះ។

 

តារា​សម្ដែង​រូប​នេះ​បញ្ជាក់៖“ការ​ពិត​ទៅ ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​ក្បាច់គុន​ខ្មែរ​ណាស់ មើល​ដាច់​បាយ​​ដាច់​ទឹក​ក៏​មាន​ដែរ ជា​ពិសេស​គូ​ខ្មែរ​ប្រកួត​ជាមួយ​ថៃ"។ ទោះ​បី​ជា​ត្រូវ​ទៅ​សម្ដែង​នៅ​តាម​ខេត្ត​យ៉ាង​ណា​ក្ដី ប៉ុន្តែ​រូប​គេ​នៅ​តែ​ស្វែង​រក​តាម​Youtube ដើម្បី​មើល​ការ​ប្រកួត​ឡើង​វិញ​ទាល់​តែ​បាន ស្ទើរ​តែ​គ្មាន​គូ​ណា​មួយ​រំលង​ឡើយ។

 

រូប​គេ​អះអាង​ថា ​កំពុង​មាន​គម្រោង​ទៅ​ហាត់​ប្រដាល់​ឆាប់ៗ​នេះ ប៉ុន្តែ​មិន​មែន​ដើម្បី​ប្រកួត​នោះ​ទេ គ្រាន់​តែ​ជា​ការ​រួម​ចំណែក​ថែរក្សា និង​ដើម្បី​សុខភាព​រាងកាយ​មាំមួន​ប៉ុណ្ណោះ៕

 

អាន​អត្ថបទ៖ តារា​ណា​ខ្លះ​មាន​បង​ប្អូន​បង្កើត​កំពុង​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​សិល្បៈ?

អាន​អត្ថបទ៖ ប៊ី សុទ្ធារី ជាប់​ពាន​ពីរ​នៅ​ថៃ!

អាន​អត្ថបទ៖ កូន​ខ្មែរ​២​រូប​ឡើង​Got Talent យប់​មិញ​ពិតជា​រញ្ជួយ​ឆាក

អត្ថបទ៖ សំ ជំនាញ