ដឹង​ថា​ លី លានជា ​មាន​ប្រពន្ធ​ប៉ុន្មាន​នាក់​អត់?

  • 2014-12-18 16:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដឹង​ហើយ​ថា Jet Li  ជា​តារា​ហូលីវូដ​ដែលមានឈ្មោះ​​បោះ​សំឡេងនៅ​អាស៊ី ​និង​ពិភព​លោក ។ ចុះ​ចំណែក​រឿង​គ្រួសារ​វិញ តើ​អ្នក​ដឹង​ថាតារា​រូប​នេះ ​ធ្លាប់​មាន​ប្រពន្ធ​ប៉ុន្មាន​នាក់​ហើយ?

 

 

Jet Li និង Huang Qiuyan

ដូច​ចាន​នៅ​ក្នុង​រាវ​អីចឹង តែង​ប៉ះទង្គិច​គ្នា យ៉ាងណា​ជីវិត​គ្រួសារ​របស់ លី លានជា ក៏​​ដូច្នោះ​ដែរ។ ក្នុង​ឆ្នាំ​១៩៨៧ តារា​កើត​នៅ​​ទីក្រុង​ប៉េកាំង ឆ្នាំ​១៩៦៣ បាន​រៀបការ​ជាមួយ អតីត​មិត្ត​រួមថ្នាក់​ឈ្មោះ​ Huang Qiuyan ។

 

លី លានជា និយាយ​ថា មូលហេតុ​លោក​រៀបការជាមួយ Huang ព្រោះ​កាល​នោះនាងយក​ចិត្ត​ទុកដាក់ និង​មើល​ថែ​លោក​ជា​ខ្លាំង " គ្រួសារ​ខ្ញុំ​ក្រ ចំណែក​គ្រួសារ​គាត់​មាន។ គាត់​តែង​មើល​ថែ​ខ្ញុំ ហើយ​រឿង​​រៀបការ​ក៏​កើតឡើង​តែ​ម្ដង​ទៅ។ ពេល​ហ្នឹង​ខ្ញុំ​អត់​យល់​ថា​អ្វី​ជា​ស្នេហា​ទេ"។

 

បន្ទាប់​ក្លាយ​ជា​តារា​ភាពយន្ត​រឿង "​Shaolin Temple " ក្នុង​ឆ្នាំ ១៩៨២ Jet Li បាន​រៀបចំ​ឱ្យ​ប្រពន្ធ​សម្ដែង​រឿង "Shaolin Temple 2" និង "Kids from Shaolin"។

 

 

កូនស្រី​បង ប្រពន្ធ​មុន​របស់ Jet Li

 

លី បន្ត​ថា លោក​និង​ប្រពន្ធបាន​​​ព្រមព្រៀង​ទៅ​វិញ​ទៅមក ថា​ទំនាក់ទំនង​របស់​ពួកគេ​មិន​ទៅ​មុខ " ពេល​យើង​ជា​ដៃគូ​ជាមួយ​គ្នា យើង​មាន​អារម្មណ៍​ដូច​មិត្តភ័ក្ដិ​អីចឹង"។ ​មក​ដល់​ឆ្នាំ​១៩៩០ ពួកគេ​បាន​លែងលះ​គ្នា ដោយ​បាន​បន្សល់​ទុក​កូនស្រី​ពីរនាក់។

 

ទោះបី​លែង​មាន​ទំនាក់ទំនង​ប្ដី​ប្រពន្ធ ​លី​នៅ​តែ​ជួយ​ទំនុកបម្រុង​កូន​ស្រី​ទាំងពីរ។ នៅ​ពេល​ប្រពន្ធ​រៀបការ​ស្វាមី​ថ្មី លោក​បាន​ផ្ដល់​ប្រាក់ ៥០ ០០០ដុល្លារ ដើម្បី​ទិញ​ឡាន​ជា​ចំណង​ដៃ។

 

ក្រោយ​បែកបាក់​គ្នា លី បាន​រក​ឃើញ​ស្នេហ៍​ពិត គឺ​នាង Nina Li Chin និង​បាន​រៀបការ​នៅ​ឆ្នាំ​១៩៩៩។ “អ្នក​ដឹង​អត់​ថា ខ្ញុំ​អាច​បោះបង់​ភាព​ល្បីល្បាញ កេរ្តិ៍ឈ្មោះ លុយកាក់ ហើយ​ខ្ញុំ​ព្រម​ស្លាប់​ដើម្បី​នាង។ នេះ​ហើយ​ជា​ស្នេហា"។ លី បញ្ជាក់​បន្ថែម។ ​​

 

ជីវិត​គ្រួសារ​របស់ លី ជាមួយ​អតីត​តារា​សម្ដែង Nina Li Chin បាន​បន្សល់​ទុក​កូនស្រី​ពីរ​រូប​ជា​ចំណង​ដៃ​ផង​ដែរ។ ជារួម​មក លី មាន​ប្រពន្ធ​ពីរ​នាក់ ដោយ Huang Qiuyan ជា​ប្រពន្ធ​ទី ១ (បាន​លែងលះ) និង​ Nina Li Chin ជា​ប្រពន្ធបច្ចុប្បន្ន៕ ​

 

Jet Li ​និង​កូនៗ​ប្រពន្ធ​ក្រោយ

 

 

 

ការពិត​១០​យ៉ាង អ្នក​មិន​ដឹងពី​ លី លានជា

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jamaica-gleaner, sina,