តើប្រុសៗប៉ុន្មាន ភាគរយ ចូលចិត្តមើលរឿងសិច?
- 2014-09-30 16:41:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើប្រុសៗប៉ុន្មាន ភាគរយ ចូលចិត្តមើលរឿងសិច?
ចន្លោះមិនឃើញ
រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានតួលេខថា យុវជនប៉ុន្មានភាគរយនិយមចូលចិត្តមើលវីដេអូផ្លូវភេទនោះទេ ប៉ុន្តែមានការកត់សម្គាល់ឃើញថា យុវជនភាគច្រើនបានមើលវីដេអូផ្លូវភេទ ច្រើនជាងយុវតី។ ហេតុអ្វីបានជាយុវជនមើលវីដេអូផ្លូវភេទ ច្រើនជាងនារី?
“ខ្ញុំគិតថា សិចមិនមែនជារឿងអាក្រក់នោះទេ ព្រោះវាក៏ជាចំណេះដឹងមួយដែរ"។ នេះជាការលើកឡើងរបស់យុវជន សុខ រិន រស់នៅម្ដុំផ្សារអូរឫស្សី រាជធានីភ្នំពេញ។ រិន ធ្លាប់មើលរឿងសិចតាមរយៈគេហទំព័រសិច (Video Sex)។
បុរសភាគច្រើន គឺជា អ្នកចាប់ផ្ដើមមុនស្ត្រី លើបញ្ហារឿងលើគ្រែ ដូច្នេះបុរសត្រូវស្វែងយល់ឲ្យបានច្រើនពីបញ្ហានេះ។ នេះជាការលើកឡើងរបស់យុវជន កុសល់ វ័យ ២៥ ឆ្នាំ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។ កុសល ដែលចេះមើល Video ផ្លូវភេទ តាំងពីអាយុ ១៧ ឆ្នាំ បានបញ្ជាក់ថា "ប្រុសៗត្រូវដឹងឲ្យបានច្រើនពីបញ្ហាផ្លូវភេទ យើងជាអ្នកចាប់ផ្ដើម បើយើងមិនចេះ តើរង់ចាំភាគីខាងស្រីឬ?”។
លោកសុផល វ័យ ៣៥ ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ក្នុងរាជធានីភ្នំពេញ បានប្រាប់ Sabay ថា កាលលោកនៅក្មេងឈាមរាវនៅឡើយនោះ លោកធ្លាប់មើល Video ផ្លូវភេទ នៅរោងកុនមួយចំនួនក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែលោកសុំមិនបញ្ចេញឈ្មោះរោងកុននោះទេ។ លោកបានបញ្ជាក់ថា "កាលណោះខ្ញុំមិនដឹងថា មើលដើម្បីអីទេ តែពួកម៉ាកបបួលចេះតែទៅៗ"។ លោកសុផល ដែលរៀបការជិត១០ឆ្នាំ បានបន្ដថា "ឥឡូវនៅតែមើលវីដេអូផ្លូវភេទ តែពេលខ្លះខ្ញុំមើលជាមួយប្រពន្ធរបស់ខ្ញុំ វាមានប្រយោជន៍ដែរ ពេលខ្លះវាអាចជួយដាស់អារម្មណ៍ ដើម្បីបង្កើនបញ្ហាផ្លូវភេទរវាងប្ដី និងប្រពន្ធ"។
សូមចុចអាន៖ គូស្រករជាអ្នកធ្វើការ និង ជាអ្នករកស៊ីគួរជ្រើសរើសយកមួយណាទៅណ៎ះ !
រូបតំណាង (រូបថត៖ បរទេស)
រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានតួលេខណាមួយ ដែលថា យុវវ័យមើលវីដេអូផ្លូវភេទនៅឡើយទេ។ ប៉ុន្តែលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ អ្នកគ្រប់គ្រងគេហទំព័រសុខភាពកម្ពុជា (healthcambodia.com) ធ្លាប់បានប្រាប់គេហទំព័រ Sabay កាលពីឆ្នាំទៅថា យុវវ័យប្រហែលពី ៨០-៩០% បានមើលវីដេអូផ្លូវភេទ ក្នុងជីវិតជាយុវវ័យ។ តាមពិតទៅមិនមែនមានតែយុវជនទេ ដែលចូលចិត្តមើលវីដេអូផ្លូវភេទយុវតីក៏ចូលចិត្តដែរ។ គ្រាន់តែយុវជនមើលវីដេអូផ្លូវភេទ ដោយបើកចំហ និង យុវតីមើលដោយលាក់លៀម។
លោកបានបញ្ជាក់ថា យុវវ័យបានព្យាយាមគ្រប់មធ្យោបាយឲ្យតែបានមើលការរួមភេទ មិនថា លួចមើលគេរួមភេទ មើលវីដេអូនោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាមានការការរីកចំរើនយុវវ័យបានមើលវីដេអូនៅតាមគេហទំព័រនានា ដែលមាននៅក្នុង Internet ។
ហេតុផលដែលនាំឲ្យយុវវ័យចូលចិត្តមើលវីដេអូផ្លូវភេទ គឺបណ្ដាលមកពី ពួកគេចង់យល់ ចង់ដឹង ពីបញ្ហាផ្លូវភេទ ។ នេះជាការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។
លោកក៏បានលើកឡើងទៀតថា ការមើលវីដេអូផ្លូវភេទ មានទាំងចំណុចវិជ្ជមាន និង អវិជ្ជមាន។ ចំណុចវិជ្ជមាន គឺធ្វើឲ្យយុវវ័យរួមភេទដោយសុវត្ថិភាព។ ប៉ុន្តែក៏អាចមានចំណុចអវិជ្ជមានដែរ ដោយយុវវ័យអាចនឹងអនុវត្តន៍តាមវីដេអូផ្លូវភេទ ប្រសិនបើពួកគេមិនបានមើលវីដេអូផ្លូវភេទប្រភេទអប់រំ។
លោកវេជ្ជបណ្ឌិតបានជំរុញឲ្យយុវវ័យមើលវីដេអូផ្លូវភេទ តែប្រភេទវីដេអូផ្លូវភេទ ដែលមានសារអប់រំ ដូចជាណែនាំពីការរួមភេទដោយសុវត្ថិភាព ដូចជាការប្រើប្រាស់ស្រោមអនាម័យជាដើម។ ប៉ុន្តែប្រសិនបើជាអាចគួរតែកុំមើលវីដេអូផ្លូវភេទណា ដែលនាំឲ្យមានភាពស្រើបស្រាលខ្លាំង និង មិនបានផ្ដល់សារអប់រំ ព្រោះវីដេអូផ្លូវភេទទាំងនេះ គឺជាប្រភេទវីដេអូ ដាស់អារម្មណ៍សម្រាប់ជួយអ្នកខ្សោយផ្លូវភេទ និង មនុស្សវ័យចំណាស់ ដែលចង់ធ្វើការរួមភេទតាមបំណងប៉ុណ្ណោះ៕
តើយុវវ័យធ្លាប់មើលវីដេអូផ្លូវភេទដែរទេ?