ប៊ី សុធារី រាំ​របាំ​​ផ្លយសួយ សម​អត់ ?

  • 2014-12-18 17:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​​ខាង​ក្រោម​នេះ​ គឺ​ជា ​ការ​រាំ​របាំ​ផ្លយសួយ របស់ ​កញ្ញា ប៊ី សុធារី គ្រា​ដែល​នាង​ទៅ​ចូល​រួម​ប្រកួត​កម្មវិធី "Miss Southeast Asian Beauty Pageant 2014 “ នៅ​ឯ​ប្រទេស​ថៃ ​កាល​ពី​ដើម​ខែ ធ្នូ ឆ្នាំ ២០១៤ កន្លង​ទៅ ដែល​មាន​ប្រទេស ៨ ក្នុង​ដំបន់​អាស៊ាន​ចូល​រួម។

 

 

 

គ្រប់​​តារា​ម៉ូដែល ចូល​រួម​ការ​ប្រកួត​កម្មវិធី​ខាង​លើ​ត្រូវ​បាន​គណៈកម្មការ តម្រូវ​ឲ្យ​សម្ដែង​របាំ របស់​ប្រទេស​ខ្លួន ។ កញ្ញា ប៊ី សុធារី ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា បាន​យក​​​របាំ​ផ្លយសួយ ដែល​ជា​របាំ​​មួយ របស់​ជនជាតិ​ភាគតិច​សួយ ស្ថិត​ក្នុង ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ជិត​ទេរ​ទឹក​ពុះ​មក​សម្ដែង។

 

ការ​ប្រកួត​នេះហើយ ដែល​នាំ​ឲ្យ​​នាង​​​ទទួល​ពាន​​ ២ តែ​ម្នាក់​ឯង។ ពាន​ទី ១​ ជា​ពាន​សម្រស់​ប្រណិត ឬ Miss Elegance Award និង ពាន​ទី ២ ជា​ពាន​សំលៀកបំពាក់​រាត្រី​ស្រមោលស ស្រស់​ជាង​គេ ឬ Best Evening Wear

 

 

យ៉ាង​ម៉េច​ដែរ មិត្ត​អ្នក​អាន តើ​ស្រី​ស្អាត ប៊ី សុធារី រាំ​របាំ ផ្លយសួយ សម​អត់?

 

អត្ថបទ៖ ខុត សីហា