មើល​វីដេអូ​នេះ​ហើយ ដឹង​ថា​ ប៉ូលិស​បញ្ជា​ចរាចរណ៍​មិន​ខ្លាច​នឿយ​ហត់

  • 2014-12-19 16:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ម្នាក់​​ បាន​កោត​សរសើរ​នគរបាល​ចរាចរណ៍​​ដែល​ខិត​ខំ​សម្រួល​ចរាចរ​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​ត្រើយម្ខាង​នៃ​ស្ពាន​ច្បារ​អំពៅ។ ការ​លើក​សរសើរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​គេសង្កេតឃើញ​ថា ស្ទើរ​តែ​រាល់​ព្រឹក ផ្លូវ​ខាង​កើត​មុខ​ផ្សារ​ច្បារ​អំពៅ​ស្ទះ​កក​កុញ ព្រោះ​ជា​ផ្លូវ​ប្រសព្វ ​នៃ​អ្នក​មក​ពី​ព្រែក​ប្រា អ្នក​ទៅ​កៀនស្វាយ​ ព្រែក​ឯង​​ជា​ដើម​តាម​ផ្លូវ​ជាតិ​លេខ​ ១ និង ​អ្នក​ត្រូវ​ឡើង​មក​ភ្នំពេញ​តាម​ស្ពាន​ព្រះ​មុន្នីវង្ស​ចាស់។ អ្នក​ស្រី ធារី អាយុ​ ៥៩​ ឆ្នាំ ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ទៅ​ផ្សារ​រាល់​ថ្ងៃ និយាយ​ប្រាប់ Sabay ​ថា ប៉ូលិស​ចរាចរ​ពេល​ខ្លះ​ក៏​មាន​ល្អ​ដែរ ព្រោះ​បើ​គ្មាន​ពួក​គាត់​ទេ ផ្លូវ​នេះ​ដឹង​តែ​ស្ទះ​ចេញ​មិន​រួច​ឡើយ។

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

http://youtu.be/ynk18qt2Z8c

 

 

សូមអាន៖ ក្រុមហ៊ុន​​ឡាន​ក្រុង​ទុន​២​លាន​ដុល្លារ​​​​បញ្ចុះ​ថ្លៃ​ ៥០​%​​​​​​មួយ​ឆ្នាំ​​នៅ​កម្ពុជា​​​​និង​មាន​ធានា​រ៉ាប់រង​​សែន​ដុល្លារ​បើ​ មាន​គ្រោះ​ថ្នាក់

 

 

អត្ថបទ៖ លឹម សុ​នា