លិច​ទូក ស្លាប់​មនុស្ស​ម្នាក់​ពេល​កំពុង​ថត​រឿង​ថ្មី​របស់ ឈិន​ឡុង (វីដេអូ)

  • 2014-12-19 00:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រឿង​ Chan Kwok Hung បាន​លង់​ទឹក​ស្លាប់ ​ពេល​កំពុង​រៀប​ចំ​ថត​រឿង "Skiptrace” ដែល​សម្ដែង​ដោយ​តារា​សម្ដែង​ឈិន​ឡុង និង Fan Bingbing នៅ​ឈូង​សមុទ្រ Sunny កោះ Lantau ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ពុធ ទី​១៧ ខែ​ធ្នូ។

 

 

របាយការណ៍​ពី​សារព័ត៌មាន Apple Daily បាន​ឲ្យ​ដឹង​ថា អ្នក​ថត​​រឿង​វ័យ ៥១ឆ្នាំ Chan Kwok Hung និង​ក្រុម​ការងារ​ចំនួន ៧​នាក់​ទៀត​បាន​ជិះ​ទូក​ទៅ​ថត​រឿង ប៉ុន្តែ​ដោយ​មាន​ខ្យល់ និង​រលក​ខ្លាំង​ពេក​ ទូក​របស់​ពួក​គេ​ក៏​បាន​ក្រឡាប់​នៅ​ក្នុង​សមុទ្រ ចម្ងាយ​ជាង ៣០ម៉ែត្រ​ពី​ច្រាំង។ ក្រុម​ការងារ​ចំនួន ៧​នាក់​បាន​ហែល​មក​ច្រាំង​វិញ​ដោយ​សុវត្ថិភាព លើក​លែង​តែ Chan ដែល​ទាក់​ខ្លួន​ជាប់​នឹង​ទូក មិន​អាច​ហែល​ទៅ​ណា​បាន បើ​ទោះ​ជា​មាន​អាវ​ពោង​ជាប់​នឹង​ខ្លួន​ក៏​ដោយ។ លោក Chan Kwok Hung ត្រូវ​បាន​ក្រុម​សង្គ្រោះ​ស្រង់​ពី​ទឹក ប៉ុន្តែ​បាន​ស្លាប់​​នៅ​មន្ទីរ​ពេទ្យ។

 

នៅ​ពេល​នោះ​តារា​សម្ដែង Jackie Chan មិន​បាន​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ។​​​

 

លោក Chan Kwok Hung គឺ​ជា​អ្នក​ថត​រឿង​ជើង​ចាស់​ម្នាក់​ ដែល​ធ្លាប់​ថត​រឿង​ល្បី​ៗ​ដូច​ជា "Tokyo Raiders” សម្ដែង​ដោយ Tony Leung Chiu Wai និង​រឿង "Invisible Target” សម្ដែង​ដោយ Nicholas Tse និង Jaycee Chan។ លោក​បាន​រៀបការ និង​កូន​វ័យ​ជំទង់​ពីរ​នាក់ ៕

 

http://youtu.be/O3utpzQz6bc

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ straitstimes