ឈិនឡុង ជួប Fan Bingbing ​ក្នុង​រឿង​ថ្មី "Skiptrace”

  • 2014-10-28 15:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ក្បាច់​គុន​ហុងកុង Jackie Chan និង​តារា​ល្បី​ចិន Fan Bingbing នឹង​លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​មួយ​ជាមួយ​គ្នា​ មាន​ចំណង​ជើង​ថា "Skiptrace”។

 

ដឹកនាំ​ដោយ Renny Harlin ខ្សែ​ភាពយន្ត​ថ្មី​នេះ​រៀបរាប់​ពី​ប៉ូលិស​ហុងកុង​ម្នាក់ (សម្ដែង​ដោយ ឈិន ឡុង) ដែល​ព្យាយាម​បង្ក្រាប​កំពូល​អ្នក​លេង​ល្បែង​ម្នាក់​មក​ពី​អាមេរិក​ដែល​ពូកែ​បោកប្រាស់​គេ​ឯង។

 

ខ្សែ​ភាពយន្ត​នេះ​បាន​ចាប់​ផ្ដើម​ថត​កាល​ពី​ខែ​សីហា នៅ​ទីតាំង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​នៅ​ប្រទេស​ចិន និង​ត្រូវ​បាន​រំពឹង​ថា​អាច​ចេញ​បញ្ចាំង​នៅ​រោងភាពយន្ត​នៅ​ឆ្នាំ​២០១៥។

 

Jackie Chan បាន​ចាប់​ផ្ដើម​ចេញ​មុខ​ផ្សព្វផ្សាយ​​ភាពយន្ត​នេះ​​ក្នុង​កម្មវិធី​សន្និសីទ​ព័ត៌មាន​មួយ ជាមួយ Fan Bingbing នៅ​ទីក្រុង​ប៉េកាំង កាល​ពី​សប្ដាហ៍​មុន។ នេះ​គឺ​ជា​ការ​ចេញ​មុខ​ដ៏​កម្រ​របស់​តារា​វ័យ ៦០​ឆ្នាំ​រូប​នេះ បន្ទាប់​ពី​កូន​ប្រុស​របស់​គេ ឈ្មោះ Jaycee Chan ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ករណី​គ្រឿងញៀន ប៉ុន្តែ Jackie Chan បាន​អះអាង​ថា​អាជីព​របស់​លោក​​មិន​មាន​បញ្ហា​ដោយ​សារ​តែ​រឿង​នេះ​ឡើយ។

 

ទោះ​យ៉ាង​ណា​លោក​បាន​សុំ​អង្វរ​ដល់​អ្នក​សារព័ត៌មាន​កុំ​ឲ្យ​ចុះ​ផ្សាយ​អ្វី​ដែល​គ្រាន់​តែ​ជា​ការ​សង្ស័យ និង​ធ្វើ​ឲ្យ​ភរិយា​របស់​លោក​មាន​ការ​ឈឺចាប់ ៕

 

អានអត្ថបទ៖“បិសាច​ក្រមុំ​សក់​ស” ភាពយន្ត​ល្បី​របស់​ស្រី​ស្អាត Fan BingBing មាន​នៅ​ផ្លាទីនៀម

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ chinadaily