ផ្អើល​ពេញ​យន្តហោះ​លើ​អាកាស ព្រោះ​នារី​បី​នាក់​វាយ​គ្នា

  • 2014-12-19 16:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ហោះហើរ​មួយ​របស់​ប្រទេស​ចិន ដែល​កំពុង​ធ្វើ​ដំណើរ​ពី​ក្រុង Chongqing ទៅ​ហុងកុង ប៊ិះ​តែ​នឹង​ត្រូវ​ចុះចត​បន្ទាន់​ទៅ​ហើយ បន្ទាប់​ពី​អ្នក​ដំណើរ​ស្រី​បី​នាក់​មាន​ជម្លោះ​នឹង​គ្នា​រហូត​ដល់​ប្រើ​ហិង្សា។ ហេតុការណ៍​នេះ បាន​កើត​ឡើង​លើ​ជើង​ហោះ​ហើរ CA433 កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ កន្លង​ទៅ។

 

 

ជម្លោះ​នេះ​កើត​ឡើង ដោយសារ​អ្នក​ដំណើរ​ស្រី​ពីរ​នាក់​រអ៊ូ​រទាំ​ពី​រឿង​សំឡេង​ក្មេង​រំខាន នៅ​កៅអី​ខាង​ក្រោយ។ បន្ទាប់​មក​អ្នក​នៅ​កៅអី​ក្រោយ​ដែល​មាន​កូន​ជាប់​ខ្លួន ក៏​រករឿង​អ្នក​នៅ​អង្គុយ​កៅអី​ខាង​មុខ​វិញ ហើយ​ក៏​កើត​ជា​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង​ៗ រហូត​ដល់​វាយ​តប់​គ្នា។ អាកាសយានិក បាន​ព្រមាន​ថា ប្រសិន​បើ​អ្នក​ដំណើរ​ជនជាតិ​ចិន​​ទាំង​នោះ មិន​បញ្ឈប់​ជម្លោះ​ទេ គេ​នឹង​ធ្វើ​ការ​ចុះ​ចត​បន្ទាន់។

 

 

បន្ទាប់​ពី​មាន​ការ​វាយតប់​គ្នា​បន្តិច​រួច​មក អ្នក​ដំណើរ​ទាំង​បី​នាក់​នោះ ត្រូវ​គេ​ជួយ​បំបែក​វិញ ហើយ​យន្តហោះ​ក៏​បន្ត​ហោះហើរ​ទៅ​មុខ​​​ទៀត​រហូត​ដល់​គោល​ដៅ​ដោយ​សុវត្ថិភាព។ ពេល​ចុះចត​នៅ​ព្រលាន​យន្តហោះ​ហុងកុង គេ​បាន​រាយការណ៍​ទៅ​ប៉ូលិស ដើម្បី​មក​ដោះ​ស្រាយ​រឿង​នេះ៕

 

ចុចអាន៖ ឡាន​ស្ទូចរលំ​លើ​ផ្ទះ ពេលកំពុង​​សុំ​មិត្ត​ស្រី​រៀបការ (វីដេអូ)

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី