បេក្ខភាព ​១០ ​រូប ​កំពុង​ឈរ​ជើង​កន្លែង​ផ្សេង​គ្នា ក្រោយ​ធ្លាក់ The Voice Cambodia

  • 2014-12-20 13:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បរាជ័យ​លើ​ការ​ប្រកួតប្រជែង The Voice Cambodia ក៏​ពិត​មែន ប៉ុន្តែ​បេក្ខជន-បេក្ខនារី​មួយ​ចំនួន​កំពុង​មាន​ទីផ្សារ ដោយ​ច្រៀង​នៅ​ទីកន្លែង​ផ្សេងៗ​ពី​គ្នា​នៅ​ភ្នំពេញ និង​ ខេត្ត។ ប្រភព​ធ្លាប់​ចូលរួម​ប្រកួត​ប្រជែង​ដដែល​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​មួយ​ចំនួន​កំពុង​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ទី ​២​ បន្ត​ទៀត។ ខាង​ក្រោម​នេះ​ជា​ឈ្មោះ​បេក្ខជន-បេក្ខនារី​១០​រូប ដែល​ប្រភព​បាន​ផ្ដល់៖

 

១. មាស ណារិន៖ បេក្ខជន​លេច​ធ្លោក្នុង​វគ្គ ​Blind Audition ក្នុង​​បទ​ចម្រៀង "ខ្ញុំ​សុំ​ស្រវឹង" ពេល​នេះ​ច្រៀង​នៅ Mango Mango

 

 

២. ​កញ្ញា បាន មុនីល័ក្ខ៖ លេច​ធ្លោ​តាម​រយៈ​បទ "ឆ្កួត​ព្រោះ​ស្នេហ៍​បង" សព្វ​ថ្ងៃ​ច្រៀង​នៅ​ភោជនីយដ្ឋាន មេគង្គ លឿង

 

 

៣. បេក្ខជន ឃុន វុត្ថា៖ បេក្ខជន​លេច​ធ្លោ​បទ​ចម្រៀង "មិន​ស្រលាញ់​អាណិត​ធ្វើ​អ្វី" នេះ​ច្រៀង​នៅ​ភោជនីយដ្ឋាន V Friend។

 

 

៤. ​កញ្ញា ប៉ាច គីមមួយ៖ សំឡេង​ស្រដៀង​កញ្ញា ឱក សុគន្ធកញ្ញា លេច​ធ្លោ​តាម​រយៈ​បទ"មាន​ចម្រៀង​មួយ​ណា​ធ្វើ​ឲ្យ​បង​នឹក​អូន" សព្វ​ថ្ងៃ​ច្រៀង​នៅ ណាហ្គាវើល។

 

 

៥. ​ប្រុក ចាន់ថន ៖ បេក្ខជន​កម្សត់​ពិការ​ភ្នែក​ទាំង​សងខាង​មក​ពី​ខេត្ត​កំពង់ចាម សព្វ​ថ្ងៃ​ក្លាយ​ជា​អ្នក​ចម្រៀង​ក្នុង​ផលិតកម្ម BKS បាន​ចេញ​បទ "ពិការ​កាយ មិន​ពិការ​ចិត្ត"

 

 

៦. ​កញ្ញា ពេជ្រ ស៊ីកា៖ ធ្លាប់​លេច​ធ្លោ​តាម​រយៈ​បទ " ស្រឡាញ់​គឺ​ហាន​លះបង់" ។ ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ក្លាយ​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម BKS។

 

 

៧. ​ឆាយ សាវី ៖ ឆ្លង​ផុត​វគ្គ ​Blind  Audition ​តាម​រយបទ "ភ្នំពេញ​នឹក​កំពង់​ចាម"។ បេក្ខជន​អភ័ព្វ​ត្រូវ​ភ្លើង​ឆេះ​ខូច​សម្រស់​តាំង​ពី​ក្មេង កំពុង​ច្រៀង​នៅ​ភោជនីយដ្ឋាន​បរទេស​មួយ​នៅ​ខេត្ត​សៀមរាប ដើម្បី​ចិញ្ចឹម​ម្ដាយ។

 

 

៨. ​កញ្ញា ចំរើន សុភ័ក្រ៖ ឆ្លង​ផុត​វគ្គ Blind Audition តាម​រយៈ​បទ" គ្មាន​ថ្ងៃ​អូន​មិន​យំ" ដ៏​ពីរោះ​មិន​ចាញ់​ម្ចាស់​ដើម។ កញ្ញា​ក៏​ក្លាយ​​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​BKSដូច​គ្នា​ដែរ។

 

 

៩. កញ្ញា សាមុត ស្រីកា៖ ឆ្លង​ផុត​វគ្គ​ដំបូង​ក្នុង​បទ" បេះ​ដូង​ឯកា" សព្វ​ថ្ងៃ​ច្រៀង​នៅ​ហាង Rock Grill

 

 

១០. ឈាវ ឡាន៖ បេក្ខជន​មក​ពី​សៀមរាប លេចធ្លោ​បទ"ទឹក​ដក់​លើ​ស្លឹក​ឈូក" និង​បទ​ជា​ច្រើន​ទៀត។ ពេល​នេះ​កំពុង​ច្រៀង​ភោជនីយដ្ឋាន​មិន​ស្គាល់​ឈ្មោះ​នៅ​ភ្នំពេញ។