កែវ កុសល​ព្រឹក​នេះ ចោល នី មន្នីនាថ

  • 2014-12-20 16:29:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង លោក កែវ កុសល ដែល​ល្បី​ថា មាន​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជា​ច្រើន​ឆ្នាំ​ហើយ​ជា​មួយ កញ្ញា នីមន្នី នាថ នោះ នៅ​ព្រឹក​នេះ​បាន​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​ជា​មួយ​នារី​ផ្សេង​ហើយ។

 

 

តាម​បណ្ដាញ​សង្គម​ព្រឹក​នេះ​ដោយ​លោក ព្រីង ច័ន្ទបុត្រ ដែល​បាន​​ទៅ​ចូល​រួម​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​នោះ បង្ហោះ​រូប​ថត​ជា​មួយ កែវ កុសល ហើយ​សរសេរ​ថា "ភ្ជាប់ពាក្យបងប្រុសកែវ-កុសល 20.12.14”។ លោក​កែវ កុសល ជា​​អតីត​តារា​សម្ដែង​ម្នាក់​ជំនាន់​លោក ព្រីង ច័ន្ទបុត្រ លោក​បាន​ចេញ​ទៅ​រស់​នៅ សហរដ្ឋអាមេរិក ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោម​ការ​ជួយ​ជ្រោមជ្រែង លោក អ៊ូ យ៉ានណារ៉ា ដែល​ជា​បង​ធម៌​របស់​លោក តែ​​តារា​រូប​នេះ​នៅ​តែ​ចេញ​ចូល​ស្រុក​កំណើត​​ជា​ញឹកញាប់។

លោក កែវ កុសល ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស្អិតល្មួត​ជា​មួយ កញ្ញា នី មន្នីនាថ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ទំនាក់ទំនង​នេះ​តាម​ប្រភព​ច្បាស់​ការ​បាន​ឲ្យ​ដឹង​ថា ទើប​តែ​ដាច់​ស្រេច​គ្នា​កាល​ប៉ុន្មាន​ខែ​នេះប៉ុណ្ណោះ។

គូរ​ដណ្ដឹង ដែល​លោក កែវ កុសល ភ្ជាប់​ពាក្យ​នៅ​ព្រឹក​នេះ ត្រូវ​បាន​ប្រភព​រាយការណ៍​ថា មិន​មែន​នៅ​ក្រមុំ​ឡើយ គឺ​ជា​មេម៉ាយ​កូន១ មាន​មុខរបរ​ជា​ថៅកែ​ហាង​កាត់ដេរ​មួយ​កន្លែង នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ។ ចំពោះ​ការ​ថ្ងៃ​រៀប​ការរបស់​អតីត​តារា​សម្ដែង​រូប​នេះ ប្រភព​បញ្ជាក់​ថា ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ។

 

 

វិល​មក​សាមី​ខ្លួនលោក កែវ កុសល ​វិញ ​នៅ​ព្រឹក​នេះ Sabay មិន​​អាច​ទាក់​ទង​ដើម្បី​បញ្ជាក់​លំអិត​បាននៅ​​ឡើយ៕

 

អានអត្ថបទ៖ មើល​សម្រស់ រ៉ាផា ក្បែរ​មាត់​ទឹក​តិច​មើល៍! អានអត្ថបទ៖ ដឹង​តារា​ប្រុសៗ​ចូល​ខារ៉ាអូខេ​ឲ្យ​លុយ​ធីប​នាងៗ​ប៉ុន្មាន​អត់?

 

រូបថត៖ Facebook ព្រីង ចន្ទបុត្រ អត្ថបទ៖ ខុត សីហា