ដឹង​តារា​ប្រុសៗ​ចូល​ខារ៉ាអូខេ​ឲ្យ​លុយ​ធីប​នាងៗ​ប៉ុន្មាន​អត់?

  • 2014-12-19 16:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំ​ថា​នាងៗ ឃើញ​តារា​ល្បី​ចូល​ខារ៉ាអូខេ​សប្បាយ​ចិត្ត​នោះ មាន​អ្នក​ខ្លះ​រត់​ចេញ អ្នក​ខ្លះ​ចូល​ដោយសារតែ​គ្មាន​ជម្រើស ព្រោះ​តារាប្រុសៗ​ហ្នឹង ភាគ​ច្រើន​ចង់​ស៊ី​ Free ​Free​ ​អាង​ខ្លួន​ឯង​តារា លុយ​ធីប​មាន​តិច​ណាស់ មិន​ច្រើន​ដូច​តាតា​​ទេ នាងៗ​អាច​ចូល​ដើម​ក៏​មាន។ នេះ​ជា​ការ​​លើក​ឡើង​របស់​មេការ​ខារ៉ាអូខេ​ល្បី​ឈ្មោះ​មួយ​​កន្លែង ដែល​តារា​ប្រុសៗ​និយម​ចូល ប្រាប់Sabayព្រឹក​នេះ។

 

រូបតំណាង

 

មេការ​ខារ៉ាអូខេ​ខាង​លើ​សូម​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​​​បន្ត​ថា កន្លែង​​ខារ៉ាអូខេ​របស់​ខ្លួន​សម្បូរ​តារា​ៗ ថៅកែ​ក៏​ដូច​ជា​ឯកឧត្ដម ឧស្សាហ៍​ចូល​ណាស់ ព្រោះ​មាន​ស្រី​ស្អាតៗ​ហើយ​ទីតាំង​លក្ខណៈ​ស្តង់ដារ​ថែម​ទៀត​ផង។  

និយាយ​ពី​រឿង​តារា​ប្រុសៗ​​មួយ​ចំនួន​វិញ មេការ​រូប​​នោះ​ប្រាប់​ថា ពេល​ចូល​ម្ដងៗ​នាងៗ​ដែល​ស្គាល់​ គឺ​តែងតែ​លាក់​មុខ​ជា​និច្ច ការ​​រត់​ពួន​លាក់​មុខ​មិន​ចង់​ជួប​នេះ ក៏​ព្រោះ​តែ​នាងៗ​ធ្លាប់​ចូល​ជា​ក្រុម​​នោះ​ម្ដង​ជា២ដង​មក​ហើយ គឺ​មិន​ដែល​ចំណេញ​ទេ មាន​តែ​ខាត​ដើម​ថែម​ទៀត។  

មេការ​និយាយ​បន្ដ​ទៀត​ថា តារា​ប្រុស​ភាគ​ច្រើន​ពូកែ​លួងលោម​ណាស់ នាងៗ​តែងតែ​បាក់​ដោយសារតែ​សម្ដី​ផ្អែម​ទាំង​នោះ អ្នក​ខ្លះ​សន្យា​​ឲ្យ​នេះ​ឲ្យ​នោះ ឬ នាំ​ចូល​សិល្បៈ​ជា​ដើម។ ពេល​ខ្លះ​នាំ​នាងៗ ​ចេញ​ទៅ​ក្រៅ​មិន​ត្រឹម​តែ​មិន​ឲ្យ​លុយ​ធីប​ទេ ថែម​ទាំង​ឲ្យ​នាង​ចេញ​ថ្លៃ​បន្ទប់​សណ្ឋាគារ​ ឬ​ផ្ទះ​សំណាក់​ថែម​ទៀតផង។ តែ​បើ​មាន​​ឲ្យ​ក៏​មិន​ច្រើន​ដែរ ត្រឹម​ ១០ ​ទៅ ២០ ដុល្លារ​ប៉ុណ្ណោះ ខុស​​ប្លែក​ពី​តាតា​ច្រើន​ណាស់។  

មេការ​​មាន​បទ​ពិសោធន៍​ខាង​​នាំ​ស្រី​ឲ្យ​ភ្ញៀវ​ខាង​លើ​បន្ថែម​ជា​ចុង​ក្រោយ​ថា បើ​​តារា​សក់​​ល្បាយ​អាចម៍ខ្លា​វិញ ឲ្យ​ធីប​ម្ដងៗ ២០ ទៅ ៥០ ដុល្លារ ឬ​អាច​ឈាន​ដល់​ ១០០ ដុល្លារ​ ក៏​មាន​អាស្រ័យ​លើ​សេវា​ល្អ ហើយ​នាង​​​ឃើញ​តាៗ សប្បាយ​ចិត្ត​ជាង​ឃើញ​តារា​ប្រុស​ៗ ចូល​ខ្លាំង​ណាស់៕

 

 

អានអត្ថបទ៖ បូនីតា ដាដេណា ទម្លាយ​រឿង​បាន​ប្ដី​ជា​សេដ្ឋី​អារ៉ាប​ក្នុង​ថ្ងៃ​ខួប អានអត្ថបទ៖ ប្លុក​​ខារ៉ាអូខេថ្មី​​​​ម​ហា​ធំ​​នៅ​ភ្នំពេញ​​​​​ប្លែក​ភ្នែក​បើ​មិន​ធ្លាប់​ទៅ​ដល់

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម