អស្ចារ្យ​មែន! Real Madrid ​ក្លាយ​ជា​ស្ដេច​បាល់​ទាត់​ពិភពលោកហើយ

  • 2014-12-21 15:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Real Madrid ​បាន​ក្លាយ​ជា​ស្ដេច​បាល់​ទាត់​ពិភពលោក​ហើយ​កាល​ពី​យប់​មិញ​នេះ​បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​ FIFA Club World Cup ​ដោយ​បំបាក់​ក្រុម​ខ្លាំង​នៅ​តំបន់​អាមេរិក​ខាង​ត្បូង San Lorenzo ​២-០។

 

 

 

 

 

 

២​គ្រាប់​ដែល​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ឈ្នះ​ពាន​ FIFA Club World Cup ​ជា​លើក​ដំបូង​នេះ​ធ្វើ​បាន​ដោយ​ Sergio Ramos ​នៅ​នាទី​ទី​៣៧​ និង​ខ្សែ​ប្រយុទ្ធ Gareth Bale ​នៅ​នាទី​ទី​៥១។ ហើយ​ជ័យជម្នះ​យប់​មិញ​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​លោក Carlo Ancelotti ​កាន់​តែ​មាន​មោទនភាព​ថែម​ទៀត​ ព្រោះ​២២​ប្រកួត​មក​ហើយ​ដែល​ក្រុម​យក្ស​នៅ​អេស្ប៉ាញ​​មួយ​នេះ​មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​នៅ​ឡើយ​ទេ។

 

 

 

 

យប់​មិញ​នេះ​ដែរ ខ្សែ​ការពារ Ramos ​ក៏​ទទួល​បាន​ពាន​រង្វាន់ Adidas Golden Ball and Toyota Award ​ផង​ដែរ​ ខណៈ​ដែល​កីឡាករ Cristiano Ronaldo ​ទទួល​បាន​ពាន​ Adidas Silva Ball ​និង​​ខ្សែ​ការពារ Ivan Vicelich ​របស់​ក្រុម Auckland City ​ទទួល​បាន​ពាន Adidas Bronze Ball ។

 

 

http://youtu.be/yRy8dXx42sk

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ FIFA