ស្រុក​ខ្មែរ iPhone 6/6Plus វ៉ៃ​ចេញ​អស់​ប៉ុន្មាន​គ្រឿង​​ជាង​មួយ​អាទិត្យ​​នេះ​?

  • 2014-09-30 17:25:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង​មួយ​អាទិត្យ​ហើយ​ដែល iPhone 6/6Plus បាន​ចេញ​វាយ​លុក​ទីផ្សារ​ឡើង​កក្រើក​ពិភព​លោក​។ នៅ​ទីផ្សារ​ប្រទេស​កម្ពុជា ទូរសព្ទ​ដ៏​មាន​ប្រជាប្រិយ​នេះ ក៏​ទទួល​ការ​ចាប់​អារម្មណ៍​ពី​អតិថិជន​ក្នុង​ស្រុក​ជា​ច្រើន​ដែរ ដោយមាន​​សម្រុក​ទិញ​បន្ត​កន្ទុយ​គ្នា ទោះ​បី​ដាក់​លក់​ក្នុង​តម្លៃ​ថ្លៃ​ខ្ពស់​ក៏​ដោយ។

 

 

ចុះ​ជាង​មួយ​អាទិត្យ​នេះ iPhone 6/6 Plus លក់​ចេញ​អស់​ប៉ុន្មាន​គ្រឿង​ហើយ​សម្រាប់​ទីផ្សារ​ប្រទេស​ខ្មែរ?

 

បុគ្គលិក​លក់​នៅ​ហាង​គួង អ៊ី ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ជាង​មួយ​អាទិត្យ​នេះ ហាង​របស់​កញ្ញា​បាន​លក់​ចេញ iPhone 6/6 Plus បាន​ពី ១០០ ទៅ ២០០ គ្រឿង។ កញ្ញា​ថា បរិមាណ​លក់​ចេញ​នៅ​តែ​មាន​ការ​កើន​ឡើង ដោយសារ​អតិថិជន​ជា​ច្រើន​នៅ​បន្ត​សម្រុក​ទិញ​ជា​ហូរហែ។

 

ចំណែក​លោក​ពិសិដ្ឋ ម្ចាស់​ហាង​លក់​ទូរសព្ទ​ស្រីអូន ដែល​មាន​ពីរ​សាខា​នៅ​ម្តុំ​គិរីរម្យ​ឲ្យ​ដឹង​ថា គិត​តាំង​ពី​ថ្ងៃ​ចេញ​លក់​ដំបូង​ជាង​មួយ​អាទិត្យ​នេះ ហាង​របស់​លោក​ទាំង​ពីរ​សាខា​បាន​លក់​ចេញ iPhone 6/6 Plus អស់​ចន្លោះ​ពី ៤០ ទៅ ៥០ គ្រឿង។ លោក​ថា ចំនួន​នេះ​បើ​ប្រៀបធៀប​កាល​ចេញ​លក់ iPhone 5S គឺ​សន្ទុះ​លក់​មាន​ការ​គាំទ្រ​ខ្លាំង។

 

ម្ចាស់​ហាង​រូប​នេះ​បន្ត​ថា លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា អតិថិជន​នៅ​តែ​បន្ត​ទិញ​ទូរសព្ទ iPhone ស៊េរី​ថ្មី​នេះ បើ​ទោះ​បី​តម្លៃ​លក់​ខ្ពស់​ក៏​ដោយ។

 

រី​ឯ​ម្ចាស់​ហាង​លក់​ទូរសព្ទ​សុខ លី ក៏​ឲ្យ​ដឹង​ដែរ​ថា ការ​លក់ iPhone 6/6Plus ឃើញ​មាន​សញ្ញាណ​ល្អ​គិត​មក​ទល់​ពេល​នេះ។

 

“អតិថិជន​នៅ​តែ​មាន​ជា​ហូរហែ​ឥត​ដាច់ តាំង​ទូរសព្ទ​នេះ​ចេញ​លក់​មុន​និង​ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ"។ យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ពី​បរិមាណ​លក់​ចេញ​របស់ iPhone ស៊េរី​ថ្មី​​នៅ​ហាង​របស់​លោក​នោះ​ទេ។

 

ចុច​អាន៖១០​​ចំណុច​មើល​ដឹង​ថា​ កុំព្យូទ័រ​ឆ្លង​មេរោគ​​ឬ​អត់ និង​វិធី​ងាយៗ​​​​​ដើម្បី​​ព្យាបាល​….

ចុច​អាន៖ ជាង ១០ ភាគរយ​រថយន្ត​​ប្រើ​នៅ​កម្ពុជា​ទទួល​ស្គាល់​​ពី​រោងចក្រ​​ផលិត….

អាន៖ ប្រទេស​នៅ​អាស៊ី​ពីរ​​ជា​​​សំបុក Hacker ​របស់​ពិភពលោក​...

 

អត្ថបទ៖ ប៊ុណ្ណារ៉ា