ក្រុម​ K-Pop ​ទាំង​៤​ដែល​ត្រូវ​រំសាយ​នៅ​ឆ្នាំ​២០១៤​នេះ

  • 2014-12-21 21:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង K-Pop ​ដែល​បង្កើត​ឡើង​ភាគ​ច្រើន​គឺ​តែងតែ​ជោគជ័យ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ជោគជ័យ​នេះ​ ​ក៏​មាន​ក្រុម​ខ្លះ​ត្រូវ​រំសាយ​ទៅ​វិញ​ផង​ដែរ។ តួយ៉ាង​ដូច​ក្រុម​ទាំង​៤​ខាង​ក្រោម​នេះ​អីចឹង​ ក្រុម​ខ្លះ​ទើប​តែ​បង្កើត​នៅ​ឆ្នាំ​២០១៤​នេះ​ទេ ​តែ​ត្រូវ​បាន​រំសាយ​វិញ​អស់​ទៅ​ហើយ៖

 

 

១. ក្រុម Kiss&Cry

ក្រុម Kiss&Cry ​ទើប​តែ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤​នេះ​ទេ ប៉ុន្តែ​ត្រូវ​បាន​រំសាយ​ចោល​វិញ​តាំង​ពី​ខែ​កញ្ញា​មក​ម៉្លេះ។ បទ​ចុង​ក្រោយ​នៃ​ក្រុម​នេះ​ចេញ​គឺ Domino Game ។

http://youtu.be/VCC4XQj4aUc

 

២.ក្រុម​ F-ve Dolls

ក្រុម F-ve Dolls បង្កើត​ឡើង​នៅ​ឆ្នាំ​២០១១ ​ហើយ​បទ​ដែល​ពួកគេ​ចេញ​ MV ​ដំបូង​នោះ​គឺ Lip Stains ​និង Its You ។ ទោះ​ជា​ជោគជ័យ​បាន​ប៉ុន្មាន​ឆ្នាំ​ក្ដី ប៉ុន្តែ​ក្រុម​ 5Dolls ​មួយ​នេះ​នៅ​តែ​ត្រូវ​រំសាយ​ដដែល​នៅ​ឆ្នាំ​២០១៤​នេះ។

http://youtu.be/LRXheTFot9s

 

៣.ក្រុម​ Demion

ក្រុម Demion ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ ហើយ​បទ​ដែល​ពួកគេ​ជោគជ័យ​នោះ​គឺ Ask Her Out ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ នៅ​ខែ​តុលា​​កន្ល​ង​ទៅ​​ សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម​ Nak Hun ​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ Twitter ​របស់​នាង​ថា​ក្រុម​នេះ​ត្រូវ​រំសាយ​ហើយ។

http://youtu.be/DHFRrbiU32U

 

៤.ក្រុម​ M.O.A ​

ក្រុម M.O.A ​ទើប​តែ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤​ខែ​កុម្ភៈ​នេះ​ទេ ហើយ​បទ​ចម្រៀង​ដំបូង​របស់​គេ​នោះ​គឺ I'll Call Ya ។ បទ​ដែល​ធ្វើ​ឱ្យ​ក្រុម​នេះ​ពេញ​និយម​បំផុត ​និង​ជា​បទ​ចុង​ក្រោយ​របស់​ពួកគេ​នោះ​គឺ Run For You ។

 

http://youtu.be/LNTuzanQnlw

 

ចុចអាន៖ប្រជុំ​ម៉ូដ​រ៉ូប​ចិត្ត​ល្អ​ អត់​សំចៃ​ដែល​តារា​ល្បី​ហ៊ាន​ស្លៀក​ ​ឆ្នាំ​២០១៤

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖kpopstarz