​ចេញ​មុខ​មាត់ ប្រុស​សង្ហា​អនាគត​ស្វាមី ឆ័យលី ដាឡែន

  • 2014-12-22 16:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្តសញ្ញាណ ក៏​ដូច​ជា​មុខ​មាត់​ប្រុស​សង្ហា​អនាគត​ស្វាមី​កញ្ញា ឆ័យលី ដាឡែន ត្រូវ​បាន​ទម្លាយ ដោយ​តារា​ចម្រៀង និង​សម្ដែង​ម្នាក់​មក​កាន់ Sabay បន្ទាប់​ពី​លោក អេឡិច ចាន់ត្រា ក៏​បាន​ប្រកាស​ក្ដែង​ៗ​ពី​រឿង​នេះ ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​លោក។

 

តាម​ប្រភព​បញ្ចេញ​ឲ្យ​ដឹង អនាគត​ស្វាមី​តារា​ចម្រៀង​មក​ពី​ខេត្ត​បាត់​ដំបង​នេះ​ឈ្មោះ ភូ តាក់វ៉ាន់ ហៅ "តារា" ជា​តារា​សម្ដែង និង​ដើរ​ម៉ូដ។ "តាម​ខ្ញុំ​ដឹង ពួក​គេ​នឹង​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​១០​ជាង នៅ​បាត់​ដំបង តែ​អត់​ច្បាស់​ថា ១០​ប៉ុន្មាន​ទេ​បង ហើយ​បន្ទាប់​មក ពួក​គេ​នឹង​មក​កាត់​ចំណង​ដៃ​ម្ដង​ទៀត​នៅ​ភ្នំពេញ​យើង​នេះ!”។

 

ងាក​មក​សាមី​ខ្លួន កញ្ញា ឆ័យលី ដាឡែន បាន​ទទួល​ស្គាល់​ដែរ​ថា ព័ត៌មាន​ដែល​ធ្លាយ​ចេញ​នេះ​គឺ​ជា​ការ​ពិត។ កញ្ញា ថ្លែង​ថា​ពិត​ជា​គ្រោង​រៀប​ការ​មែន ក្នុង​នោះ​ថ្ងៃ​ល្អ​សម្រាប់​ពិធី​ជ័យ​របស់​នាង នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី ១៦ មករា ២០១៥ នៅ​ស្រុក​កំណើត​របស់​នាង​នា​ខេត្ត​បាត់​ដំបង។ ដាឡែន ឲ្យ​ដឹង​ទៀត​ថា មង្គលការ​របស់​នាង នឹង​មាន​តែ​សាច់​ញាតិ​ប៉ុណ្ណោះ មិន​មាន​វត្តមាន​មិត្ត​រួម​អាជីព​ឡើយ។ ដោយ​សារ​នាង​មិន​ចង់​រំខាន​អញ្ជើញ​ពួកគាត់​ទៅ​ឆ្ងាយ​ដល់​បាត់ដំបង​នោះ​ឡើយ។

 

កញ្ញា បញ្ជាក់​ថា មិត្ត​រួម​អាជីព​របស់​នាង នឹង​មាន​វត្តមាន​ជុំ​គ្នា​នៅ​ថ្ងៃ​ទី២៣ ខែ​មករា ២០១៥ ដែល​ជា​ថ្ងៃ​នាង​ធ្វើ​ពិធី​កាត់​ចំណង​ដៃ។ ពិធី​នេះ គ្រោង​ធ្វើ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ប៉ុន្តែ ឆ័យលី ដាឡែន មិន​បាន​បង្ហើប​ឲ្យ​ដឹង​ថា មិត្តភ័ក្ដិ​រួម​អាជីព​របស់​នាង​ចំនួន​ប៉ុន្មាន​ដែល​នាង​នឹង​អញ្ជើញ​ឡើយ។

 

 

កញ្ញា ឆ័យលី ដាឡែន និង​លោក ភូ តាក់វ៉ាន់ អនាគត​ស្វាមី

 

មុន​ទម្លាយ​ចេញ​ព័ត៌មាន​រៀប​ការ​កញ្ញា ឆ័យលី ដាឡែន ធ្លាប់​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា នាង និង​លោក អេឡិច ចាន់ត្រា ជា​គូ​ស្នេហ៍​នឹង​គ្នា ដោយ​សារ​ឃើញ​ពួក​នាង​បាន​ចាប់​គូ​ធ្វើ​ជា​តារា​ចម្រៀង​គូ ហើយ​ពួក​គេ​តែង​ចេញ​ដំណើរ​រួម​គ្នា​ទៅ​ទី​ជិត​ទី​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅ​ស្រុក។ ជម្រះ​បញ្ហា​នេះ ទើប​លោក បាន​ទម្លាយ​រឿង ឆ័យលី ដាឡែន ជិត​រៀបការ ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​លោក។

 

“ថ្ងៃ​នេះ​សូម ប្រកាស​ជា​ផ្លូវ​ការ​តែ​ម្តង​ថា កញ្ញា ដាឡែន គាត់​នឹង​ចូល​រោងការ ហើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ២០១៥ ខាង​មុខ​ហើយ។ អីចឹង​សូម​ប្រិយមិត្ត​ឈប់​យល់​ច្រឡំ ខ្ញុំ​នឹង​គាត់​កន្លង​មក​គ្រាន់​តែ​មិត្តភ័ក្តិ​ទេ ហើយ​ក៏​សុំ​អ្នក​សារព័ត៌មាន​ឈប់​យល់​ច្រឡំ​ទៀត​ទៅ”៕

 

 

កញ្ញា ឆ័យលី ដាឡែន និង​លោក ភូ តាក់វ៉ាន់ (រូប​កណ្ដាល​អាវ​ស) អនាគត​ស្វាមី

 

 ព្រីម​ លីហ្សា៖ ស្រាយបំភ្លឹ​រឿង​មាន​ប្រាក់​ខ្ទង់​ម៉ឺនដុល្លារ ទិញ​សំលៀក​បំពាក់

 

អត្ថបទ៖ ទារិកា