ស្ពាន​អ្នក​លឿង​នឹង​ត្រូវ​ចាក់​បេតុង​តភ្ជាប់​​ខែ​ក្រោយ​

  • 2014-12-22 21:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​បើ​​​មិន​មាន​អ្វី​​​ប្រែប្រួល​​ទេ ​សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ ​នឹង​អញ្ជើញ​ចាក់​បេតុង​​ត​ភ្ជាប់​ស្ពាន​ អ្នក​លឿង​ផ្ទាល់​តែ​ម្តង​ ​នៅ​ថ្ងៃ​ទី​១៤ ​ខែ​មករា​ ​ឆ្នាំ​២០១៥​ ខាង​មុខ​​។​ នេះ​បើ​តាម​​លោក​ កែប​ ជុតិមា​ អតីត​អភិបាល​​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​​សរសេរ​នៅ​លើ​ទំព័រ​ Facebook​​ របស់​លោក​។ ​​

 

ស្ពាន​អ្នក​លឿង ​ដែល​មាន​ប្រវែង​​ ​សរុប​ចំនួន ​២២២០ ​ម៉ែត្រ ​ទទឹង​ប្រវែង​ ​១៣ ​ម៉ែត្រ​ និង​មាន​កម្ពស់​ផុត​ពី​ផ្ទៃ​ទឹក​នៅ​រដូវវស្សា ​៣៧,៥ ​ម៉ែត្រ​ ​បាន​ក្លាយ​ជា​ស្ពាន​វែង​ជាង​គេ​ និង​ជា​ស្ពាន​យោង​ប្រើ​ខ្សែ​កាប​ទី​១​ ​នៅ​កម្ពុជា​ផង​ដែរ​​។

 

តាម​ការ​គ្រោង​ទុក​ស្ពាន​អ្នក​លឿង​នឹង​បញ្ចប់​ការ​សាង​សង់​ ​នៅ​ខែ​មីនា​ឆ្នាំ​២០១៥​ ខាង​មុខ​ដោយ​​ចំណាយ​លើ​ការ​សាង​សង់​មាន​តម្លៃ​ជាង​ ១៣០លាន​ដុល្លារ​អាមេរិក​ ​​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​៕

 

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី