Facebook នឹងបញ្ចេញមុខងារថ្មីឲ្យអ្នករំលឹកអនុស្សាវរីយ៍ចុងឆ្នាំ
- 2014-12-23 00:25:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook នឹងបញ្ចេញមុខងារថ្មីឲ្យអ្នករំលឹកអនុស្សាវរីយ៍ចុងឆ្នាំ
ចន្លោះមិនឃើញ
ឆ្នាំមុន Facebook បានបញ្ចេញវីដេអូ Highlight ដល់អ្នកលេង Facebook ដើម្បីរំលឹកពីអនុស្សាវរីយ៍ (ជារូបថត ឬជា Status ផ្សេងៗ) ដែលអ្នកបានបង្ហោះនៅលើ Wall របស់ខ្លួន តែវាដំណើរការដោយស្វ័យប្រវត្តិប៉ុណ្ណោះ។ ចំណែកចុងឆ្នាំនេះវិញ Facebook បានធ្វើប្លែកពីមុនបន្តិច ដោយបញ្ចេញមុខងារមួយរំលឹកពីអនុស្សាវរីយ៍ដែលអ្នកបានបង្ហោះលើ Facebook កន្លងមក ដោយអាចឲ្យអ្នកអូស (Scroll) មើលរូបថតទាំងនោះម្តងមួយៗដោយសេរី។
សម្រាប់មុខងារថ្មីដែល Facebook នឹងផ្ដល់ជូនក្នុងពេលឆាប់ៗ គឺអាចឲ្យអ្នក ចែករំលែក (Share) បន្ថែម ឬលុបរូបថតនិង Status អនុស្សាវរីយ៍ដែលបង្ហាញនៅក្នុងមុខងារថ្មីមួយនេះ ហើយជាពិសេសទៅទៀតគឺអ្នកអាចអូសមើល រូបថតនិង Status ទាំងនោះម្តងមួយៗបានតាមតែការចូលចិត្ត។ ចំពោះមុខងារមួយនេះអាចប្រើបានទាំងលើកុំព្យូទ័រនិងទូរសព្ទ តែមុខងារខ្លះនៅលើកុំព្យូទ័រអាចនឹងដំណើរការមិនបានដូចលើទូរសព្ទឡើយ។
អញ្ចឹងក្នុងពេលដ៏ឆាប់ខាងមុខនេះ ប្រិយមិត្តប្រាកដជារីករាយនឹងរូបថតឬ Status Highlight ដែលអ្នកបានបង្ហោះពេញមួយឆ្នាំមិនខាន៕
អាន៖ Bill Gates បរិច្ចាគទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងចំណោមមហាសេដ្ឋីលំដាប់ពិភពលោក ៥រូប
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ thenextweb