តារា​ ស្រី-ប្រុស ១៨​ ដួង​ត្រៀម​ទទួល​ពាន​ល្ងាច​ស្អែក!

  • 2014-12-23 16:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី-ប្រុស​ខ្មែរ ១៨​ ដួង ​ត្រៀម​ទទួល​ពាន​ល្ងាច​ស្អែក​ក្នុង​កម្មវិធី Apsara Award 2014 រៀប​ចំ​ឡើង​នៅ​សាលសន្និសីទ ចតុមុខ។

 

កម្មវិធី​នេះ​នឹង​មាន​ការ​ចូល​រួម​ផ្ដល់​កិត្តិយស​ពី​សំណាក់ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ ឯកឧត្ដម ខៀវ កាញារីទ្ធ និង​ រដ្ឋមន្ត្រី​ក្រសួង វប្បធម៌ និង ​វិចិត្រ​សិល្បៈ​លោក​ជំទាវ ភឿង សកុណា។

 

ពិធីករ សុខ សេរីវឌ្ឍនា មាន​ឈ្មោះ​ក្នុង​ការ​ទទួល​ពាន Apsara Award ល្ងាច​ស្អែក​ដែរ និយាយ​ថា​​ ពេល​នេះ​លោក និង​ សិល្បករ សិល្បការិនី ១៧​នាក់​ផ្សេង​ទៀត​កំពុង​ហាត់​សម​ជុំ​គ្នា​ដើម្បី​សម្ដែង​ក្នុង​កម្មវិធី​ប្រគល់​ពាន​ខាង​លើ។

 

លោក បញ្ជាក់​ថា៖ “ពួក​ខ្ញុំ​ទាំង​ ១៨​នាក់​កំពុង​ហាត់​ជុំ​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​សម្ដែង​ឱ្យ​បាន​ល្អ​នា​ថ្ងៃ​ប្រគល់​ពាន់​យប់​ស្អែក​នេះ"។

 

 

សុខ សេរីវឌ្ឍនា និង​តារា​ស្រី-ប្រុស​ផ្សេង​ទៀត​កំពុង​ហាត់សម​ត្រៀម​សម្ដែង​ល្ងាច​ស្អែក រូបថត៖ FB វឌ្ឍនា

 

 

សិល្បករ សិល្បការិនី ទាំង​១៨ ដួង​ត្រៀម​ទទួល​ពាន​ស្អែក​មាន​ស្រី៩​ដួង និង​ប្រុស៩ ដួង​មាន​ដូច​ជា កញ្ញា ញឹម ចាន់​ថន  ចាន់​ ស្រីរ័ត្ន  នៅ សុនីតា  ឡោម លក្ខិណា  អាន អាលីហ្សា  ពៅ លីដា  ថន លក្ខិណា  ដួង ម៉ាណា និង​ ព្រីម បន្ថា។

 

ដោយ​ឡែក​បេក្ខភាព​ប្រុស​វិញ​មាន​ដូច​ជា​លោក សុខ សេរីវឌ្ឍនា ឡាយ អ៊ិន  អ៊ុន សិទ្ធា អេឡិច ហ្សូរ៉ា បញ្ញា សិទ្ធិ  វី ជីវ័ន្ត​  ប៉ែន ភ័ក្រសុភារិទ្ធ  យុន សុភ័ក្រ្ត និង​ សាយ រយៈ។

 

តាម​គម្រោង​ឆ្នាំ​ ២០១៤​ នេះ កម្មវិធី Apsara Award មាន​បេក្ខភាព​ទទួល​ពាន​ស្រី១០​ដួង និង​ប្រុស​១០​ដួង ប៉ុន្តែ​មាន​តារា​ពីរ​ដួង​បាន​អវត្តមាន​នា​យប់​ស្អែក​នេះ​គឺ​កញ្ញា លី ច័ន្ទ​សីហា និង​លោក អង់ ឆាយ​ទី។

 

ការ​អវត្តមាន​ថ្ងៃ​ប្រគល់​ពាន​យប់​ស្អែក​ពីរ​សំណាក់​តារា​ទាំង​ពីរ​ដួង​ត្រូវ​លោក សុខ សេរីវឌ្ឍនា បញ្ជាក់​ថា ដោយសារ​តែ​ម្នាក់​បាន​ដក​បេក្ខភាព និង​ម្នាក់​ទៀត​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។

 

“លី ច័ន្ទ​សីហា គាត់​ទៅ​សម្ដែង​នៅ អូស្ត្រាលី ហើយ អង់ ឆាយ​ទី ដក​ខ្លួន​ចេញ ចឹង​ហើយ​យប់​ស្អែក​មាន​តែ ១៨​ដួង​ទេ​ចូល​រួម​ទទួល​ពាន"។ លោក សុខ សេរីវឌ្ឍនា បន្ថែម។

 

កម្មវិធី Apsara Award រៀប​ចំ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ ដោយ​មាន​តារា​ស្រី-ប្រុស​២០​ទទួល​ពាន​​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន។ ឆ្នាំ​២០១៤ ក៏​មាន​តារា​២០​ដួង​ដែរ​ត្រូវ​ចូល​រួម​ទទួល​ពាន តែ​អវត្តមាន​ពីរ​ដួង។​សម្រាប់​ឆ្នាំ​២០១៥ កម្មវិធី​គ្រោង​នឹង​ជ្រើសរើស​បេក្ខភាព​ស្រី-ប្រុស ២០​ដួង​ទៀត​ដើម្បី​ទទួល​ពាន៕

 

អានអត្ថបទបន្ត៖ សម្រស់ វ៉ាង ស្រីណូ ជាមួយ​ម៉ូដ​សំលៀក​បំពាក់​ស្អាត​ៗ​សម​

អានអត្ថបទបន្ត៖ DJ ​សិចស៊ី​​​វៀតណាម​២រូប​​ជាប់​ជា​កំពូល​ DJ ​ស្ត្រី​ទាំង​ ១០០

អានអត្ថបទបន្ត៖ តារា​​ K-Pop ទាំង​​១១​ដួង​​តុប​តែង​ខ្លួន​ត្រៀម​​​ស្វាគមន៍​ពិធី​

 

អត្ថបទ៖ អ៊ីង សុឡា រូបថត៖ Facebook សុខ សេរីវឌ្ឍនា