ដឹងថា កន្លែងផលិតកាដូ Christmas ធំបំផុតនៅឯណាទេ?
- 2014-12-23 21:29:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថា កន្លែងផលិតកាដូ Christmas ធំបំផុតនៅឯណាទេ?
ចន្លោះមិនឃើញ
Yiwu ជាឈ្មោះក្រុងតូចមួយដែលអ្នកប្រហែលមិនធ្លាប់ស្គាល់ទេ តែកាដូតុក្កតាដែលអ្នកទិញសម្រាប់ជូនមិត្តភ័ក្ដិ បងប្អូន ឬកំណាន់ចិត្តថាមិនបានអាចផលិតនៅទីនោះផងក៏មិនដឹង។ ស្ថិតក្នុងខេត្ត Zhejiang ភាគអាគ្នេយ៍ប្រទេសចិន តំបន់នេះជាកន្លែងប្រមូលផ្ដុំទៅដោយកាដូបុណ្យ Christmas គ្រប់ប្រភេទ។ នៅលើ Mall ដែលលាតសន្ធឹងលើផ្ទៃដីជាង ៣ គីឡូម៉ែត្រការ៉េ ទំនិញគ្រប់ម៉ូដគ្រប់ទំហំដែលមិនស្ថិតក្រោម Brand ល្បីៗរង់ចាំទទួលអ្នកទិញមកពីជុំវិញពិភពលោកយកទៅលក់បន្ត។
បើធ្វើដំណើរជុំវិញទីនោះ អ្នកនឹងឃើញកាដូតាមតូបនីមួយៗតម្រៀបយ៉ាងកកកុញពីកម្រាលឥដ្ឋដល់ផុតក្បាល។ វាជាក្ដីសង្ឃឹមមួយសម្រាប់អ្នកដែលមានដើមទុនតិចតួចដើម្បីឈានឡើងទៅកាន់វណ្ណៈកណ្ដាលក្នុងប្រទេសសេដ្ឋកិច្ចទីមួយក្នុងលោកនេះ។ ទំនិញមួយចំនួនភ្ញៀវអាចកុម្ម៉ង់បានទៅតាមចំណង់ចំណូលចិត្តខណៈប្រជាជនចិនស្រីប្រុសចាស់ក្មេងរង់ចាំទទួលធ្វើជានិច្ច។ បើតាមប្រព័ន្ធផ្សព្វផ្សាយចិន Yiwu ជាកន្លែងផលិតកាដូបុណ្យ Christmas ធំបំផុតក្នុងលោក ឬស្មើនឹង ៦០% នៃកាដូបុណ្យ Chrismas ដែលលក់នៅលើទីផ្សារ។
ចង់ដឹងថា ទីកន្លែងផលិតមានសភាពបែបណា សូមមើលទិដ្ឋភាពទាំងស្រុង៖
អាន៖ វីឡាសតវត្សទី១៩នៅភ្នំពេញល្បីថាកំពុងដាក់លក់ ៣,៥ លានដុល្លារ
ប្រែសម្រួល៖ សីហា ប្រភព៖ Huffington Post