​៤​លាន​ដុល្លារ តម្លៃ​លក់​​​វីឡា​​​សតវត្ស​​ទី​១៩​​​​​​​ ​​នៅ​​​​​ភ្នំពេញមួយ​នេះ ​​

  • 2014-12-23 15:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​​មុន​​​យើង​និយាយ​ពី​​​អតីត​សណ្ឋាគារ​ International Hotel ដែល​បាន​សាងសង់​ឡើង​​តាំង​ពី​ឆ្នាំ​​​១៩០៥​។  សប្ដាហ៍​​នេះ Sabay ​សូម​​បង្ហាញ​​អគារ​ដ៏​ចំណាស់​ដែល​​សេសសល់​នៅ​ភ្នំពេញ​​​​មួយ​​​ទៀត។ ​វីឡា​ដែល​មាន​រចនាបថ​​ស្ថាបត្យកម្ម​​បារាំង​​​មួយ​នេះ​​ ស្ថិត​​​នៅ​​បណ្ដោយ​ផ្លូវ​ព្រះ​​សុធារស​​​​ខាង​កើត​​វាល​​​ព្រះ​សុមេរុ​ ក្បែរ​ព្រះ​បរម​រាជ​វាំង​​។

 

​សំណង់​បន្សល់​តាំង​ពី​សតវត្ស​​ទី១៩​មួយ​​នេះ ​ឥឡូវ​​បាន​ក្លាយ​​​​ជា​​​បា​​​ ដែល​សម្បួរ​​ដោយ​ក្រុម​​ជន​បរទេស។ ​ប្រភព​ចេញ​ពី​អ្នក​គ្រប់​គ្រង​អគារ​ចំណាស់​នេះ ថា​ដើមឡើយ ​​គេ​បម្រុង​រៀប​​វា​​​ជា​សណ្ឋាគារ​ និង ​ភោជនីយដ្ឋាន តែ​ដោយ​សារ​ស្ទើរ​ដើម​ទុន​ទើប​សម្រេច​លក់​វិញ ក្នុង​តម្លៃ ៤​ លាន​ដុល្លារ​អាមេរិក​​។ ​​ពុំ​បាន​បញ្ជាក់​ថា​មាន​ទំហំ​ប៉ុណ្ណា​ទេ តែ​លោក​ថា​អគារ​នេះ​ ជា​​អគារ​ចំណាស់​បន្សល់​ពី​សម័យ​បារាំង ដែល​​ត្រូវ​បាន​គេ​ដាក់​​ចូល​ក្នុង​បញ្ជី​​បេតិកភ័ណ្ឌ​​របស់​ UNESCO ដូច​អគារ​ចាស់​ៗ​មួយ​ចំនួន​ទៀត​នៅ​ ភ្នំពេញ​ ​ផង​ដែរ។

 

ចាប់​អារម្មណ៍​​ទិញ ឬ​សាក​សួ​ព័ត៌មាន​​​លម្អិត​ពី អគារ​នេះ អាច​ទាក់​ទង​តាម​ទូរសព្ទ​លេខ 012 604​ 494។

 

ភ្នំពេញ​ត្រៀម​រុះរើ​ដាក់​ស្តុប​​ទំនើប​១០០​​កន្លែង​ ចំពេល​​ចរាចរណ៍​កំពុង​​បង្ក​​​​​ការ​​វិល​មុខ​ ​​​

ស្ទើរស្រក់​ទឹក​ភ្នែក ​ព្រោះ​ស្ពាន​ចំណាស់​ខ្មែរ​ស្អាត​តែ​បាត់​បង់

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​