​ រីយ៉ា សែន Cute ពិធីការិនី​កម្មវិធី "ម៉ាអេម"​នៅ MyTV

  • 2014-12-24 21:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី​រាង​តូច​ច្រឡឹង​សំឡេង​ស្រួយ​ស្រេះ បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​បែប​កំប្លែង​សើច​មិន​ឈប់ "ម៉ាអេម" ដែល​ត្រៀម​នឹង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ MyTV ដើម​ឆ្នាំ ២០១៥​ខាង​មុខ​នេះ។

 

 

កញ្ញា រីយ៉ា ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ស្គាល់ក្នុង​កម្មវិធីពិព័រណ៍​ព័ត៌មាន​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ហៅ​កាត់ (ICT) ស្តាប់ចម្រៀងរបស់​ខ្ញុំ ឬ " Hear My Song" និង​​កម្មវិធី​ជា​ច្រើន​ទៀត​ដែល​រៀប​ចំ​ដោយ Sabay ពិសេស​រាល់​​ព្រឹត្តិការណ៍ជ្រើសរើស​ជើង​ឯក​សេវា​កម្សាន្ត(AK និងAge of Naga) ឬ "CCC” ។

 

កញ្ញា រីយ៉ា ថ្លែង​ថា បើ​ទោះ​ធ្លាប់​កាន់​ក្បាល​មីក្រូហ្វូន​ធ្វើ​ជា​ពិធីការិនី​ក្នុង​កម្មវិធី​ធំ​ៗ​ជា​ច្រើន ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ប្លែក​គេ "ម៉ាអេម" ជា​ការ​ចាប់​ផ្ដើម​បទ​ពិសោធន៍​ថ្មី​មួយ​ក្នុង​អាជីព​នេះ។

"ជា​លើក​ទី​១​ដែល​ខ្ញុំ​បាន​ធ្វើ​កម្មវិធី​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍។ អីចឹង ខ្ញុំ​មាន​អារម្មណ៍​ថា ប្លែក និង​សប្បាយ​ចិត្ត ព្រោះ​ត្រូវ​នឹង​ក្ដី​ស្រមៃ​របស់​នាង​ខ្ញុំ"។

 

 

អតីត​និស្សិត​ផ្នែក​ទេសចរណ៍ និង​សណ្ឋាគារ​នៃ​សាកលវិទ្យាល័យ​ន័រតុន​រូប​នេះ ប្រាប់​បន្ថែម​ថា កញ្ញា​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​ពិធីការិនី​នេះ​តាំង​ពី​តូច ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ ២០១២ ទើប​កញ្ញា​អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​បាន ក្រោយ​ពី​ចូល​ជា​មួយ Sabay។ កម្មវិធី​ដំបូង​ដែល​កញ្ញា​បាន​ធ្វើ គឺ​កម្មវិធី​ពិព័រណ៍​ព័ត៌មាន​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ហៅ​កាត់ (ICT)។

 

បន្ត​បន្ទាប់​មក​ទៀត​មាន​ព្រឹត្តិការណ៍ CNC ដែល​ធ្វើ​នៅ​ខេត្ត និង​រាជធានី មុន​មក​ឈាន​មក​កាន់​កម្មវិធី​ថ្មី​ប្លែក ជជែក​កម្សាន្ត​សើច​សប្បាយ "ម៉ាអេម" នា​ពេល​នេះ ដោយ​ត្រូវ​ជួប​ត​ទល់​ជាមួយ​សិល្បករ​ល្បី​ៗ​ជា​ច្រើន។

 

“សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ថា​កម្មវិធី​នេះ ជា​កម្មវិធី​ប្លែក​ពី​គេ មិន​គ្រាន់​តែ​ជជែក​កម្សាន្ត​ទេ ប៉ុន្តែ​យើង​មាន​វគ្គ​មួយ​ដែល​យើង​មាន​សំណួរ​សម្រាប់​ឆ្កឹះ​ឲ្យ​គ្រប់​គ្នា​ផ្ទុះ​សំណើច ហៅ​ថា Hot Question ហើយ​អត់​ដដែល​ទេ យើង​នឹង​ធ្វើ​ឲ្យ​វា​ថ្មី​រហូត។ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ចូល​រួម​ជាមួយ​កម្មវិធី​នេះ ដូច​ប្រាប់ ជា​ចំណង់​ចំណូល​ចិត្ត និង​ជា​កន្លែង​ដែល​ខ្ញុំ​អាច​បញ្ចេញ​ទេពកោសល្យ​ឲ្យ​បង​ប្អូន​បាន​ឃើញ​ច្រើន​គ្នា!”។

 

 

“ម៉ាអេម” គឺ​ជា​កម្មវិធី​ជជែក​កម្សាន្ត​បែប​កំប្លុកកំប្លែង​សើច​មិន​ចេះ​រីង​ស្ងួត​មិន​ធ្លាប់​មាន​ពី​មុន​មក នាំ​មក​ជូន​ដោយ Sabay Digital Corp.។ កម្មវិធី​នេះ ត្រៀម​នឹង​​ចាក់​បញ្ចាំង​លើ​​កញ្ចក់​ទូរទស្សន៍​ MyTV ​ឆាប់ៗ​នេះ​នៅ​វេលា​ម៉ោង ៦:៣០​ដល់​ម៉ោង ៧:០០យប់​រៀង​រាល់​ថ្ងៃ​អង្គារ។

 

ប្រសិន​បើ​ប្រិយមិត្ត​ខក​ខាន​ទស្សនា​ការ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ MyTV ប្រិយមិត្ត​អាច​ទស្សនា​ឡើង​វិញ​នៅ​លើ​បណ្ដាញ​សង្គម​នានា​របស់​កម្មវិធី​មាន​ដូច​ជា Facebook, Instargram, Twitter និង Youtube។ សូម​ចុច​ទីនេះ ដើម្បី​ឆ្ពោះ​ទៅ​បណ្ដាញ​សង្គម​ទាំង​នេះ។

 

http://youtu.be/nSkyAwSdlk0

 

កុំ​ភ្លេច​ណា "ម៉ាអេម"...!!!

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី