វីដេអូច្បាស់ត្រជាក់ភ្នែកទិដ្ឋភាពទាំងស្រុងស្ពានអ្នកលឿងក្រោយតភ្ជាប់ស្អាតប៉ុណ្ណា!
- 2014-12-24 00:07:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូច្បាស់ត្រជាក់ភ្នែកទិដ្ឋភាពទាំងស្រុងស្ពានអ្នកលឿងក្រោយតភ្ជាប់ស្អាតប៉ុណ្ណា!
ចន្លោះមិនឃើញ
វីដេអូគ្លីបមួយ ដែលមានរយៈពេលជាង ៣ នាទី បានបង្ហាញ នូវទិដ្ឋភាពទាំងស្រុងនៃទិដ្ឋភាពស្ពានអ្នកលឿង ក្រោយតភ្ជាប់កាលពីពេលថ្មីៗនេះ។ វីដេអូគ្លីបនេះមានទំហំ ៤K ត្រូវបានបង្ហោះ ដោយលោក ត្រាំ លីរតនៈ នៅលើបណ្ដាញសង្គមរបស់លោក។ ស្ពានអ្នកលឿង ដែលមានប្រវែង សរុបចំនួន ២២២០ ម៉ែត្រ ទទឹងប្រវែង ១៣ ម៉ែត្រ និងមានកម្ពស់ផុតពីផ្ទៃទឹកនៅរដូវវស្សា ៣៧,៥ ម៉ែត្រ បានក្លាយជាស្ពានវែងជាងគេ និងជាស្ពានយោងប្រើខ្សែកាបទី១ នៅកម្ពុជាផងដែរ។
តាមការគ្រោងទុកស្ពានអ្នកលឿងនឹងបញ្ចប់ការសាងសង់ នៅខែមីនាឆ្នាំ២០១៥ ខាងមុខដោយចំណាយលើការសាងសង់មានតម្លៃជាង ១៣០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕ https://www.youtube.com/watch?v=pIvGL2akn_A#t=146 អត្ថបទ៖មៃ សុខលីម