វៀតណាម​បញ្ចុះ​ថ្លៃ​សាំង​ទាប​បំផុត បើ​គិត​ត្រឹម ៤​ឆ្នាំ​ចុង​ក្រោយ

  • 2014-12-24 13:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​វៀតណាម(Petrolimex) បាន​បញ្ជាក់​ថា ​សាំង​ទូទាំង​ប្រទេស​ត្រូវ​បញ្ចុះ​​ថ្លៃ​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​តម្លៃ​សាំង​បច្ចុប្បន្ន​ធ្លាក់​នៅ​ទាប​បំផុត បើ​គិត​ត្រឹម​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយ។

 

ប្រភព​រូប​ភាព៖ english.thesaigontimes.vn

 

​​នេះ​គឺ​ជា​ការ​បញ្ចុះ​ថ្លៃ​លើក​ទី​១៣ ហើយ​ក៏​ជា​ការ​បញ្ចុះ​ថ្លៃ​ច្រើន​ជាង​គេ​ផង​ដែរ បើ​គិត​តាំង​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​មក។ តម្លៃ​សាំង​ធម្មតា​ត្រូវ​បញ្ចុះ​ថ្លៃ ២០៥៨​ដុង​ បន្ថែម​លើ​តម្លៃ​ចាស់ ដែល​ធ្វើ​ឲ្យ​តម្លៃ​សាំង​បច្ចុប្បន្ន​នៅ​សល់​ត្រឹម ១៧៨៨១​ដុង(០.៨៣​ដុល្លារ) ក្នុង​មួយ​លីត្រ។ ប្រេង​ម៉ាស៊ូត ​ត្រូវ​បញ្ចុះ​ថ្លៃ ១៤១៤​ដុង​ បន្ថែម​លើ​តម្លៃ​ចាស់ ដែល​ធ្វើ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​នៅ​សល់​ត្រឹម ១៦៩៩៩​ដុង​(០.៨០​ដុល្លារ) ក្នុង​មួយ​លីត្រ​។ ចំណែក​ឯ​ប្រេង​កាត ត្រូវ​បញ្ចុះ​ថ្លៃ ១៥៧១​​ដុង​ បន្ថែម​លើ​តម្លៃ​ចាស់ ដែល​ធ្វើ​ឲ្យ​តម្លៃ​បច្ចុប្បន្ន​នៅ​សល់​ត្រឹម ១៧៤០០​ដុង(០.៨០​ដុល្លារ) ក្នុង​មួយ​លីត្រ។

 

បើ​តាម​ក្រុមហ៊ុន Petrolimex បាន​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយ​តម្លៃ​ប្រេង​ឥន្ធនៈ​នេះ គឺ​យោង​ទៅ​តាម​គោលការណ៍​នៃ​ការ​កំណត់​តម្លៃ​លក់​ចេញ ដែល​កំណត់​ដោយ​ប្រកាស​រដ្ឋាភិបាល​ទៅ​លើ​ជំនួញ​ប្រេង​ឥន្ធនៈ។ ការ​បញ្ចុះ​ថ្លៃ​នេះ ក៏​ស្រប​ទៅ​តាម​តម្លៃ​សាកល ដោយសារ​ប្រេង​ឆៅ​បាន​ចុះថ្លៃ ៤០​ភាគរយ ចាប់​តាំង​ពី​ខែ​កក្កដា ពី ១១២​ដុល្លារ ក្នុង ១​បារ៉ែល មក​នៅ​ត្រឹម​ជា​មធ្យម ៦៥​ដុល្លារ ក្នុង ១​បារ៉ែល នា​ខែ​ធ្នូ​នេះ។ ​​​​​

 

ចុចអាន៖ វៀតណាម​គ្រោង​ដំឡើង​ថ្លៃ​អគ្គិសនី​ចាប់​ពី​ខែ​នេះ​ទៅ

 

ចុចអាន៖ បញ្ចេញ​របាយការណ៍ ចំនួន​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​នៅ​វៀតណាម

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ vietnamnews

អត្ថបទថ្មី