រឿង​​ The Empress of China មាន​អ្នក​មើល​ច្រើន​​បំផុត​​នៅ​ចិន

  • 2014-12-24 22:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "The Empress of China" ​ផលិត​ដោយ​តារា​សម្ដែង​ស្រី​សិចស៊ី Fan Bingbing ​បាន​បំបែក​ឯតទគ្គកម្ម​​ ជា​រឿង​ភាគដែល​ចាក់​បញ្ចាំង​​លើក​ដំបូង មាន​អ្នកមើល​ច្រើន​បំផុត ក្នុង​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​គេហទំព័រ YCWB News។

 

 

"The Empress of China" ជា​រឿង​ភាគ​ទូរទស្សន៍ បង្ហាញ​​ពី​សម័យកាល​​រាជវង្ស​ថាង ក្នុង​សតវត្ស​ទី៧ និង​ទី​៨ ​ដែលនាង Fan Bingbing ជា​ម្ចាស់ក្សត្រី Wu Zetian។  

រឿង​នេះ​ចំណាយ​ទន់​​អស់​៤៨លាន​ដុល្លារ​អាមេរិក។ វា​ត្រូវ​គេ​ជឿ​ថា បាន​ស្ថិត​ក្នុង​ចំណោម​រឿង​ភាគ​ទូរទស្សន៍​មាន​តម្លៃ​ថ្លៃ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​ចិន គឺ​អាច​យក​ឈ្នះ​រឿង​ផលិត​ឆ្នាំ​២០១៣ Heroes in Sui and Tang Dynasties អស់​​តែ​ជាង ៤៤​លាន​ដុល្លារ​ប៉ុណ្ណោះ។

 

ចំពោះ​រឿង "The Empress of China" តារា​ចម្រៀង ផលិតករ និងជា​​តារា​សម្ដែង នាង​ Fan Bingbing បាន​​បង្ហាញ​ពី​​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។ តារា​វ័យ៣៣​ឆ្នាំ​រូប​នេះ​​និយាយ​បន្ថែម​ថា រឿង​នេះ​បង្ហាញដល់​ទស្សនិកជន​គ្រប់​រសជាតិ រួម​ទាំង​​ឈុត​ឆាក បង្ហូរ​ឈាម បង្ហូរ​ទឹកភ្នែក ការ​ឈឺចាប់ ភាព​សប្បាយ​រីករាយ និងសេចក្ដី​សុខ។

 

 

នាង​ថែម​ទាំង​បញ្ជាក់​​ថា "ខ្ញុំ​គិត​ថា​វានឹង​ក្លាយ​ជា​រឿង​លើក​ទឹកចិត្ត​មួយ ដែល​អាច​បង្កើត​អារម្មណ៍​វិជ្ជមាន សម្រាប់​ទស្សនិកជន​ក្មេងៗ"។ បន្ទាប់​ពី Fan Bingbing នៅ​មាន​ការចូលរួម​សម្ដែង​ដោយតារា​​ល្បីៗ​ជា​ច្រើន​ទៀត​​ដូចជា Aarif Lee, Kathy Chow និង Chang Ting។

 

រឿង​ "The Empress of China" មាន​ដំណើរ​ការ​ថត​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៤ ហើយត្រូវ​​​បាន​​ចាក់​បញ្ចាំង​​លើក​ដំបូង លើ​កញ្ចក់​ទូរទស្សន៍​ខេត្ត​ហួណាន (Hunan Television ) នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​ទៅ៕

 

 

 

https://www.youtube.com/watch?v=1swFw6Pibh0 ចុច​អាន៖ ៦​សន្លឹក​នេះ មើល​ហើយ​ដឹង​ថា ហ្វាន​ ពីង​ពីង ពិត​ជា​រាជនីសម្រស់​មែន

ចុចអាន៖ ឈិនឡុង ជួប Fan Bingbing ​ក្នុង​រឿង​ថ្មី “Skiptrace”

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo

អត្ថបទថ្មី