ភាពយន្តទាំង១០រកចំណូលបានច្រើនបំផុត ឆ្នាំ២០១៤
- 2014-12-25 21:43:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តទាំង១០រកចំណូលបានច្រើនបំផុត ឆ្នាំ២០១៤
ចន្លោះមិនឃើញ
គេហទំព័រ Business Insider បានឱ្យដឹងថា តារាចំណូលភាពយន្តអាមេរិក Box office ឆ្នាំ២០១៤ មានតួលេខអាក្រក់ បើធៀបនឹងប៉ុន្មានឆ្នាំមកនេះ។ Box Officeចុះផ្សាយថា ដោយសារខ្វះរឿងចាក់បញ្ចាំងក្នុងរដូវក្ដៅ ការចាក់បញ្ចាំងភាពយន្តទាំងអស់ក្នុងស្រុក រកចំណូលបានប្រហែល ៩,៩ពាន់លានដុល្លារប៉ុណ្ណោះ។
ក្នុងឆ្នាំ២០១៤នេះ ខ្សែភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុត គឺ "Transformers: Age Of Extinction" រកបានជាង១ពាន់លានដុល្លារទូទាំងពិភពលោក និង ២៤៥,៤ លានដុល្លារនៅសហរដ្ឋអាមេរិក។ ចំណាត់ថ្នាក់រឿងជាបន្តបន្ទាប់ មានដូចខាងក្រោម៖
១. "Transformers: Age Of Extinction" ចំណូលទូទាំងពិភពលោកជាង ១ពាន់លានដុល្លារ
ផលិតកម្ម៖ Paramount
ថ្ងៃចាក់បញ្ចាំង៖ ២៧ មិថុនា ឆ្នាំ២០១៤
ការចំណាយខ្ទង់៖ ២១០លានដុល្លារ $210 million
ចំណូលនៅអាមេរិក៖ ២៤៥,៤ លានដុល្លារអាមេរិក
២. "Guardians Of The Galaxy" ចំណូលទូទាំងពិភពលោក ៧៧២,៣លានដុល្លារ
ផលិតកម្ម៖ Buena Vista
ថ្ងៃចាក់បញ្ចាំង៖ ១ សីហា ឆ្នាំ២០១៤
ការចំណាយខ្ទង់៖ ១៧០លានដុល្លារ
ចំណូលនៅអាមេរិក៖ ៣៣២,៥លានដុល្លារ
៣. "Maleficent" ចំណូលទូទាំងពិភពលោក ៧៥៧,៨លានដុល្លារ
ផលិតកម្ម៖ Buena Vista
ថ្ងៃចាក់បញ្ចាំង៖ ៣០ ឧសភា ឆ្នាំ២០១៤
ការចំណាយខ្ទង់៖ ១៨០លានដុល្លារ
ចំណូលនៅអាមេរិក៖ ២៤១,៤លានដុល្លារ
៤. "X-Men: Days Of Future Past" ចំណូលទូទាំងពិភពលោក ៧៤៦លានដុល្លារ
ផលិតកម្ម៖ Fox
ថ្ងៃចាក់បញ្ចាំង៖ ២៣ ឧសភា ឆ្នាំ២០១៤
ការចំណាយខ្ទង់៖ ២០០លានដុល្លារ
ចំណូលនៅអាមេរិក៖ ២៣៣,៩លានដុល្លារ
៥. "Captain America: The Winter Soldier" ចំណូលទូទាំងពិភពលោក ៧១៤,១លានដុល្លារ
ផលិតកម្ម៖ Buena Vista
ថ្ងៃចាក់បញ្ចាំង៖ ៤ មេសា ឆ្នាំ២០១៤
ការចំណាយខ្ទង់៖ ១៧០លានដុល្លារ
ចំណូលនៅអាមេរិក៖ ២៥៩,៨ លានដុល្លារ
៦. "The Amazing Spider-Man 2" ចំណូលទូទាំងពិភពលោក ៧០៩លានដុល្លារ
ផលិតកម្ម៖ Sony/Columbia
ថ្ងៃចាក់បញ្ចាំង៖ ២ ឧសភា ឆ្នាំ២០១៤
ការចំណាយខ្ទង់៖ ២០០លានដុល្លារ
ចំណូលក្នុងស្រុក៖ ២០២,៩លានដុល្លារ
៧. "Dawn Of The Planet Of The Apes" ចំណូលទូទាំងពិភពលោក ៧០៨,៣លានដុល្លារ
ផលិតកម្ម៖ Fox
ថ្ងៃចាក់បញ្ចាំង៖ ១១ កក្កដា ឆ្នាំ២០១៤
ការចំណាយខ្ទង់៖ ១៧០លានដុល្លារ
ចំណូលនៅអាមេរិក៖ ២០៨,៥ លានដុល្លារ
៨. "The Hunger Games: Mockingjay - Part 1" ចំណូលទូទាំងពិភពលោក ៦៤១,៦លានដុល្លារ
ផលិតកម្ម៖ Lionsgate
ថ្ងៃចាក់បញ្ចាំង៖ ២១ វិច្ឆិកា ឆ្នាំ២០១៤
ការចំណាយខ្ទង់៖ ១២៥លានដុល្លារ
ចំណូលនៅអាមេរិក៖ ២៨៩,៤លានដុល្លារ
៩. "Interstellar" ចំណូលទូទាំងពិភពលោក ៦៣៦,២លានដុល្លារ
ផលិតកម្ម៖ Paramount
ថ្ងៃចាក់បញ្ចាំង៖ ៥ វិច្ឆិកា ឆ្នាំ២០១៤
ការចំណាយខ្ទង់៖១៦៥លានដុល្លារ
ចំណូលនៅអាមេរិក៖ ១៧១,៥លានដុល្លារ
១០. "How To Train Your Dragon 2" ចំណូលទូទាំងពិភពលោក ៦១៨,៩លានដុល្លារ
ផលិតកម្ម៖ Fox
ថ្ងៃចាក់បញ្ចាំង៖ ១៣ និថុនា ឆ្នាំ ២០១៤
ការចំណាយខ្ទង់៖ ១៤៥លានដុល្លារ
ចំណូលនៅអាមេរិក៖ ១៧៧លានដុល្លារ
រឿង The Empress of China មានអ្នកមើលច្រើនបំផុតនៅចិន
“Night at The Museum 3: Secret of the Tomp” ភាពយន្ត
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Businessinsider