រឿង The Admiral: Roaring Currents រក​ចំណូល​​​ច្រើន​បំផុត​របស់​កូរ៉េ

  • 2014-12-26 16:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រឿង “The Admiral: Roaring Currents” របស់​កូរ៉េខាងត្បូង បាន​បំបែក​កំណត់​ត្រា ​​ជា​ភាព​យន្ត​រក​ចំណូល​ក្នុង​ស្រុក​បាន​ច្រើន​បំផុត ប្រចាំឆ្នាំ​២០១៤ ​គឺច្រើន​ជាង ១០០លាន​ដុល្លារ​អាមេរិក​​។

 

 

រឿង “The Admiral: Roaring Currents” ដឹក​នាំ​ដោយ​លោក Kim Han-min អាច​ទាក់ទាញ​អ្នកទស្សនា​បាន​៦៨២ ៨៨២នាក់ ក្នុង​ការ​​បញ្ចាំង​លើក​ដំបូង នៅ​ថ្ងៃ​ទី ៣០ ខែ​កក្កដា ឆ្នាំ​២០១៤ និង​រក​ចំណូល​បាន​៤,៧៧លាន​ដុល្លារអាមេរិក។

 

ត្រឹម​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៤​​ រឿង “The Admiral: Roaring Currents” លក់​​​សំបុត្រ​ចូល​ទស្សនា​​ច្រើន​​ជាង​១៤​លាន​សំបុត្រ​​ តែ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​រក​ចំណូល​បាន​​ជាង​១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ​

 

​រឿង​ខាងលើ​មិន​ត្រឹម​តែ​ល្បី​នៅ​ក្នុង​ស្រុក​ទេ សូម្បី​នៅ​បរទេស (​អាហ្វ្រិក​ខាងជើង) ​ក៏​មិន​អន់​ដែរ។ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៤ គេ​ចាក់​បញ្ចាំង​តែ​៣០​រោង​កុន​ប៉ុណ្ណោះ តែ​ដោយសារ​គេ​ចូល​ចិត្ត​មើល​ច្រើន គេ​ក៏​បន្ថែម​ដល់​ទៅ​៤២​រោងកុន នៅ​ត្រឹមសប្ដាហ៍​ទី២។ ​​

 

សប្ដាហ៍​ទី១​នៅ​អាហ្វ្រិក​ខាងជើង “The Admiral: Roaring Currents” អាច​ចំណូល​បាន ១,១៨លាន​ដុល្លារ យក​ឈ្នះ​រឿង​កំណត់​ត្រា​ចាស់ Masquerade ដែល​រក​បាន​តែ ៩២៣ ៤៤២​ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​ការ​ចាក់​បញ្ចាំង​នៅ​ចិន ​ថ្ងៃ២២ ធ្នូវិញ ភាពយន្ត​នេះ​រក​ចំណូល​បាន​ជាង​ ៤លាន​ដុល្លារ​អាមេរិក៕

 

ភាពយន្ត​ទាំង១០​រក​ចំណូល​បាន​ច្រើន​បំផុត ឆ្នាំ​២០១៤

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្ដិ ប្រភព៖ Kdramastarswiki

អត្ថបទថ្មី