លី តឺហួរ ជួល​អង្គរក្ស​១០​នាក់ ការពារ​កូន​ស្រី

  • 2014-12-26 23:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាន​កូន​ស្រីម្នាក់​​​ឈ្មោះ Hanna ក្នុង​ឆ្នាំ​២០១២​មក លី តឺ​ហួរ (Andy Lau) ចាប់​ផ្ដើម​យកចិត្ត​ទុកដាក់ និង​ការពារ​គ្រួសារ​ណាស់ ជាពិសេស​កូនស្រី ហើយលោក​​ថែម​ទាំង​បាន​ជួល​អង្គរក្ស​១០​នាក់​មក​ការពារ​ទៀត​ផង។

 

 

ចាប់​តាំង​ពី​កំណើត Hannah តារា​វ័យ​៥៣​ឆ្នាំ បាន​រើ​ផ្ទះ​បី​ដង ដើម្បី​គេច​​ចេញ​​ពី​អ្នកប្រមាញ់​រូបថត។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ Jayne Stars ។ ម្យ៉ាងទៀត​ដោយ​ខ្លាច​អ្នកសារព័ត៌មាន ឆ្មក់​ចូល​ថត​រូប​កូនស្រី លី តឺហួរ បាន​ជួល​អង្គរក្ស​១០​នាក់ មេដោះ​៣នាក់ និង​បំពាក់​កាមេរ៉ា​​សុវត្ថិភាព​ចំនួន​៥ ជុំវិញ​បរិវេណ​ផ្ទះ។

លោក​ថែម​ទាំង​បាន​បំពាក់​បន្លា​លួស​ជុំវិញ​របង និង​ជួយ​សន្តិសុខ​យាម​ល្បាត​ទៀត​​ផង។ ថ្ងៃ​ឈប់​សម្រាក លោកតែង​​ចំណាយ​ពេល​ខ្លី​ និង​មាន​តម្លៃ​ជាមួយ​គ្រួសារ ហើយ​​ថ្ងៃ​បុណ្យ​ណូអែល​ម្សិលមិញនេះ លោកត្រូវ​គេ​រាយការណ៍​ថា ធ្វើ​ជា​លោក​តា Santa Claus ដែល​យក​​កាដូ​យ៉ាង​ច្រើន​ឱ្យ​កូនស្រី។

 

តារា​ល្បី​ជើង​ចាស់​បន្ត​ថា “ នាងមិន​​ចេះ​សរសេរ ឬ​គូរអី​​ទេ តែ​ខ្ញុំ​បាន​ជួយ​នាង​ឱ្យ​ឃើញ Santa Claus យក​អំណោយជា​ច្រើនឱ្យ​នាង​ ក្នុង​ឆ្នាំ​នេះ"។​ លោក​បន្ថែម​ថា “ ខ្ញុំ​អត់​ធ្វើការ​ទេ​នៅ​ថ្ងៃ​បុណ្យ ព្រោះ​ខ្ញុំ​សន្យា​​ជាមួយ​គ្រួសារ​ថា នឹង​ចំណាយ​ពេល​នេះ​​ជាមួយ​ពួកគេ និង​នៅ​ផ្ទះ​​ក្នុង​ទីក្រុង​ហុងកុង"៕

 

ចុច​អាន៖ Miley Cyrus ត្រូវ​ម្ដាយ​មិត្ត​ប្រុស​ ចាត់​ទុក​​ជា​​ក្មេង​ព្រៃ

 

ចុច​ត្រង់​នេះ៖ វីដេអូ​តារា​ស្រី​ស្លៀក​បញ្ចេញ​គល់ភ្លៅ ញាក់​សាច់!

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្ដិ ប្រភព៖ Lollipop

អត្ថបទថ្មី