ឮ​ថា​ Sony នឹង​បញ្ចេញ Tablet អេក្រង់​​១២,៩អ៊ីញ ប្រជែង​ iPad Pro

  • 2014-12-27 16:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Sony នឹង​បញ្ចេញ Tablet យក្ស​នៅ​ឆ្នាំ​២០១៥ ដើម្បី​​វាត​ទី​ទីផ្សារ​មុន​ពេល Apple បញ្ចេញ iPad Pro របស់​ខ្លួន​ ដែល​​ឮថា​​នឹង​មាន​អេក្រង់ ១២អ៊ីញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សារព័ត៌មាន DigiTimes។

 

 

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ Tablet ដែល Sony កំពុង​តែ​ផលិត​ នឹង​ត្រៀម​​បញ្ចេញ​នៅ​ឆ្នាំ​ក្រោយ​នោះ​​ ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Pegatron Technology ដែល​ជា​ក្រុមហ៊ុន​​​​​ផលិត​ iPad និង Surface Tablet ឲ្យ​ក្រុមហ៊ុន​ Microsoft ​ផង​ដែរ​។  Tablet មួយ​នេះ​នឹង​មាន​អេក្រង់​ ១២,៩អ៊ីញ​,  Resolution  3840x2400 Pixels ដែល​អាច​​បង្ហាញ​​រូប​បាន​ក្នុង​កម្រិត 4K។ ចំណែក​ឯ​​កាមេរ៉ា​ក្រោយ​របស់​ Tablet អេក្រង់ ១២,៩អ៊ីញ​​នេះ​មាន​​ទំហំ 8MP។ តួ​ខ្លួន​របស់​វា​​កម្រាស់ ៨,៦ម.ម។ ​

 

ទោះ​ជា​យ៉ាង​ណា​​ប្រភព​​ពុំ​បាន​បញ្ជាក់​ថា​តើ Tablet ​អេក្រង់​យក្ស​រហូត​ដល់​ទៅ ១២,៩អ៊ីញ​នេះ​មាន​ឈ្មោះ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ តែ​គ្រាន់​តែ​ដឹង​ថា​​វា​នឹង​មាន​តម្លៃ​រហូត​ដល់​ទៅ​១ពាន់​ដុល្លារ​ឯណោះ​៕

 

អាន៖ តោះ!​ មើល​ឈ្មោះ​ Smartphone​​ ​គេ​ទាយថា​​នឹង​លេច​មុខ​ឆ្នាំ​​២០១៥

 

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត ប្រភព៖ digitimes

អត្ថបទថ្មី