​៨​នាទី​​​​ដើម្បី​​​​​​​​មើល​អង្គរវត្ត​ពី​លើ​មេឃ​​​​ ​អ្នក​ត្រូវ​ចំណាយ​ប៉ុន្មាន​ដឹង​អត់​?

  • 2014-12-27 17:27:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិះ​ឧទ្ធម្ភាគចក្រ​​មើល​​ទេសភាព​​ក្រុង​អង្គរ ជា​​ចំណាប់​អារម្មណ៍​​ថ្មី​ដែល​ប្រហែល​យុវវ័យ​ជា​ច្រើន​​ចង់​​សាក​ល្បង​​​ តែ​វា​ថ្លៃ​​​សម្រាប់​​​អ្នក​ពុំ​សូវ​សម្បូរ​លុយ។​ ព្រោះ​អី​ការ​​ជិះ​ ៨​​នាទី​សម្រាប់​​គយគន់​ទេសភាព​ពី​​​​​​វេហា​​ចុះ​ក្រោម​ ដែល​គេ​ពុំ​ធ្លាប់​មាន​បទ​ពិសោធន៍​នេះ​​​​ គឺ​ត្រូវ​ចំណាយ​​​យ៉ា​ង​ហោច​ ក៏​​៩០​ដុល្លារ​ដែរ​។

 

លោក​​​​​ ចាន់ សុភ័ក្រ​ ប្រធាន​ផ្នែក​​ទីផ្សារ​ក្រុមហ៊ុន​​​ផ្គត់ផ្គង់​​​ជួល​ឧទ្ធម្ភាគចក្រ  Helistar Cambodia ​​ដែល​​​​បើក​ដំណើរការ​​​បួន​ប្រាំ​ឆ្នាំ​មក​ហើយ​នោះ​ ធ្លាប់​​​រៀបរាប់​ប្រាប់​​ Sabay កន្លង​មក​​​ថា​​​ចំនួន​ភ្ញៀវ​​ជួល​​​សេវា​ហោះហើរ​​​មើល​ទេសភាព​​​​ កើន​ឡើង​ជា​លំដាប់​។ ​សេវាកម្ម​​​នេះ​ដាច់​ច្រើន​នៅ​រដូវ​​គ្មាន​ភ្លៀង​​ និង​ថមថយ​​បន្តិច​នៅ​រដូវ​​ធ្លាក់​ភ្លៀង​​។ ​​ការ​ជិះ​កម្សាន្ត​មាន​​​ម្នាក់​ៗ​​មាន​​​ចាប់​ពី​ ៩០​ដុល្លារ (​៨​នាទី​​) ១៥០​ដុល្លារ ២០០​ដុល្លារ និង​ជាង​៣០០​ដុល្លារ គឺ​អាស្រ័យ​លើ​​រយៈ​ពេល​ជិះ​​ និង​តំបន់​​ដែល​ហោះហើរ​ឲ្យ​គយគន់។

 

ទំនាក់​ទំនង​សាកសួរ​ព័ត៌មាន​សេវា​កម្ម​ហោះហើរ​របស់​ក្រុមហ៊ុន Helistar Cambodia ឯ​ខេត្ត​សៀមរាប​​តាម​ទូរសព្ទ​លេខ 063 966 072 ឬ​នៅ ភ្នំពេញ023 431 011 ៕

 

 

http://youtu.be/P9m80OgM5n4

អត្ថបទ៖ ប៉ែន សុផាន់ណា​