រឿងថ្មី ឈិនឡុង សម្ដែងជាមួយតារាល្បីអាមេរិក និងកូរ៉េ ចេញ Trailer ផ្លូវការ
- 2014-12-29 19:09:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងថ្មី ឈិនឡុង សម្ដែងជាមួយតារាល្បីអាមេរិក និងកូរ៉េ ចេញ Trailer ផ្លូវការ
ចន្លោះមិនឃើញ
ខ្សែភាពយន្ត "Dragon Blade” ដែលតារាល្បីហុងកុង Jackie Chan (ឈិនឡុង) បានសម្ដែងជាមួយ តារាអាមេរិក John Cusack និង Adrien Brody បានចេញវីដេអូ Trailer ផ្លូវការហើយ។
“Dragon Blade” គឺជាភាពយន្តបែបប្រវត្តិសាស្ត្រ បង្ហាញពីចម្បាំងរវាង ចិន និងពួកបស្ចិមប្រទេស ក្នុងអំឡុងរាជវង្ស Han ប្រមាណ ២០០ឆ្នាំមុនគ្រិស្តសករាជ។ សាច់រឿងដំណាលពីមន្ត្រីចិនម្នាក់ (សម្ដែងដោយ ឈិនឡុង) ដែលបានធ្លាក់ខ្លួនជាទាសករ និងទាហានរ៉ូម៉ាំង (សម្ដែងដោយ John Cusack) ដែលបានភៀសខ្លួនទៅប្រទេសចិន។
ដោយឡែក តារាអាមេរិក Adrien Brody សម្ដែងជាតួមេទ័ពរបស់ស្ដេចរ៉ូម Tiberius។ ក្រៅពីតារាទាំងបី ភាពយន្តនេះចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនទៀតដូចជាតារាកូរ៉េ Choi Siwon (សមាជិកក្រុម Super Junior) និងតារាស្រីចិន Lin Peng ជាដើម។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្ត "Dragon Blade” ដែលនឹងចាប់ផ្ដើមបញ្ចាំងដំបូងនៅប្រទេសចិន នៅថ្ងៃទី១៩ ខែកុម្ភៈ ខាងមុខ ត្រូវបានផលិតដោយចំណាយដើមទុនអស់ ៦៥លានដុល្លារ ដែលជាការចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រភាពយន្តចិន។
ទស្សនាវីដេអូ Trailer ខាងក្រោមនេះ៖
http://youtu.be/SZ2628TiTyw
ចុចអាន៖លិចទូក ស្លាប់មនុស្សម្នាក់ពេលកំពុងថតរឿងថ្មីរបស់ ឈិនឡុង (វីដេអូ)
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ variety