YoonA យល់​​ព្រម​​សម្ដែង​​រឿង​​​ចិន​ជា​លើក​ដំបូង​

  • 2014-12-29 23:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YoonA បាន​យល់​ព្រម​​សម្ដែង ក្នុង​រឿងប្រវត្តិសាស្ត្រ​​ចិន “God of War Zhao Yun” ហើយ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ភ្នាក់ងារ SM Entertainment របស់​នាង និង​គេហទំព័រ​ផ្សេងៗ​នា​ពេល​កន្លង​មក។

 

ក្នុង​រឿង​នេះ YoonA នឹង​ដើរ​ជា​តួឯកស្រី​វ័យ​ឆ្លាត និង​មាន​សម្រស់​ស្រស់​ស្អាត​ម្នាក់ ឈ្មោះ Xiahou Jing ដែល​លង់​ស្រលាញ់ តួ​អង្គ​ប្រុស Zhao Yun សម្ដែង​ដោយ​តារា​​​ល្បី​សញ្ជាតិ​ចិន Lin Gengxin។ តែ​ក្រោយ​មក Xiahou ក៏​មាន​​គំនុំគំកួន​ជាមួយ Zhao បន្ទាប់​​ដឹង​ថា តួអង្គ​រូប​នេះជាអ្នក​​​សម្លាប់​ឪពុក​របស់​នាង។

 

 

យ៉ាងណា​ក្រៅ​ពី​សមាជិក​ក្រុម​ចម្រៀង​ស្រី Girl's Generation នៅ​មាន​តារា​កូរ៉េ​ប្រុស​មួយ​រូប​ទៀត​គឺ​ Kim Jung Hoon ក៏​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​សម្ដែង​​​​ដែរ។

 

Kim នឹង​សម្ដែង​ជា​តួអង្គ Li Zhi គូ​សត្រូវ​របស់ Zhao Yu។ Li ​ជា​តួអង្គ​មួយ​រូប ដែល Xiahou ចាប់​អារម្មណ៍​ស្រលាញ់ ហើយ​គេ​នឹង​បង្កើត​ស្នេហា​ត្រីកោណ​ជាមួយ តួឯក​ស្រី​រូប​នេះ និង Zhao។

 

នេះ​ជា​លើក​ទី​១​ហើយ ដែល​តារា​កូរ៉េ​ពីរ​ដួង​នេះ បាន​សម្ដែង​ក្នុង​រឿងចិន។ ប្រភពបន្ថែម​ថា ​តារា​ចម្រៀង សម្ដែង​វ័យ​២៤​ឆ្នាំ YoonA នឹង​ចាប់​ផ្ដើម​ថត​រឿង​ថ្មី​​នេះ​នៅ​ខែ​មករា ហើយ​នឹង​ចាប់​ផ្ដើម​ចាក់​ផ្សាយ​ នៅ​ទូរទស្សន៍​ខេត្ត Hunan ក្នុង​ខែ​សីហា ឆ្នាំ​២០១៥ខាងមុខ៕

 

 

 

ឈុត​​ក្នុង​អាង​ទឹក​ដ៏​ចាប់​អារម្មណ៍​រវាង Hyun និង Yura

 

រឿង The Admiral: Roaring Currents រក​ចំណូល​​​ច្រើន​បំផុត​របស់​កូរ៉េ

 

 

 

ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ soompi, koreajoongangdaily,

អត្ថបទថ្មី