២០១៥ ហើយ...តោះក្រឡេកមើលការរៀបចំខ្លួនរបស់ ឱក សុគន្ធកញ្ញា មានអ្វីប្លែក!!!
- 2015-01-01 13:01:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០១៥ ហើយ...តោះក្រឡេកមើលការរៀបចំខ្លួនរបស់ ឱក សុគន្ធកញ្ញា មានអ្វីប្លែក!!!
ចន្លោះមិនឃើញ
សុគន្ធកញ្ញា និយាយថាជារៀងរាល់ឆ្នាំនាងមានការរៀបកាលវិភាគសម្រាប់ផ្ទាល់ខ្លួន។ សម្រាប់ឆ្នាំថ្មី ២០១៥ ដែលទើបចូលមកដល់ព្រឹកនេះ កញ្ញា ក៏បានត្រៀមអ្វីៗប្លែកសម្រាប់អ្នកគាំទ្រដែរ។
ការត្រៀមទី១របស់កញ្ញា ឱក សុគន្ធកញ្ញា គឺបទចម្រៀងដែលមានបទភ្លេងថ្មីសុទ្ធ។ "មកទល់នឹងពេលនេះ បទ Original Song បានចេញលក់លើទីផ្សារច្រើនមែនទែន ដូចជា Mini Album Queen ជាដើម គឺបទភ្លេងថ្មីសុទ្ធទាំងអស់ដែលខ្ញុំចេញជាមួយលោក សួន ពិសិដ្ឋ គឺជាអ្វីដែលខ្ញុំត្រៀមសម្រាប់ដើម ២០១៥ ប៉ុន្តែយើងចេញចុងឆ្នាំ ២០១៤ វាមានគ្រប់ Style ទាំងអស់។ អីចឹងអស្ចារ្យយ៉ាងណា ប្លែកយ៉ាងណា ទាល់តែបងប្អូនស្ដាប់ និងទស្សនាទើបដឹង!"។
កញ្ញា បញ្ជាក់ថា កញ្ញាត្រៀមនឹងធ្វើឲ្យ Mini Album ផ្ទុះនៅដើមឆ្នាំថ្មីនេះ "បទចម្រៀងចេញរួចហើយ ប៉ុន្តែផែនការ Promote គឺនៅដើមឆ្នាំនេះ"។ ម្ចាស់បទ "សង្សារលេងៗ ស្រលាញ់មែនទែន" បញ្ជាក់ថា កញ្ញា ត្រៀមនឹងឡើងឆាក Concert ធំ ជាច្រើននៅដើមឆ្នាំ ២០១៥នេះ ហើយគ្រានោះ គឺគ្រោងយកបទនានាក្នុង Mini Album Queen មកច្រៀង និងបញ្ចេញគ្រប់ Style។ "
ក្រៅពីបទចម្រៀង Melody ថ្មី សុគន្ធកញ្ញា ក៏យកចិត្តទុកដាក់ក្នុងការតុបតែងខ្លួនដែរ ទាំងម៉ូដសំលៀកបំពាក់ និងម៉ូដសក់សម្រាប់ការឈានជើងមកដល់ឆ្នាំ ២០១៥ នេះ។ សុគន្ធកញ្ញា ថ្លែងថា ឆ្នាំកន្លងទៅកញ្ញា បានបញ្ចេញស្ទីលច្រើនរួចមកហើយ មកដល់ឆ្នាំឆ្នាំនេះ ក៏កំពុងត្រៀម Style សំលៀកថ្មីដែរ។
"ធម្មតាឆ្នាំថ្មី ម៉ូដសំលៀកបំពាក់ថ្មីក៏ចេញមកច្រើន អីចឹងខ្ញុំខ្លួនឯងក៏អីចឹង ខ្ញុំនឹងព្យាយាមរកអ្វីដែលថ្មីឲ្យទាន់សម័យកាលមកជូនអ្នកគាំទ្រ ប៉ុន្តែខ្ញុំពិបាកនិយាយឲ្យចំថា វាយ៉ាងម៉េច។ យ៉ាងណា ខ្ញុំគិតថា សំលៀកបំពាក់មិនជាប្លែកប៉ុន្មានទេ អ្វីៗគឺប្រែប្រួលទៅតាមបទចម្រៀងច្រើនជាង បើអត្ថបទចម្រៀងយើងនិយាយពីស្ទិលម៉េច ខ្ញុំស្លៀកតម្រូវតាមនោះ ដូចអាល់ប៊ុម Queen អីចឹងខ្ញុំត្រូវរៀបចំខ្លួនដូចជាម្ចាស់ក្សត្រីអីចឹងទៅ វែងក្រោយ ខ្លីមុខអីចឹងទៅ ខ្លីមុខហ្នឹងគឺដើម្បីឲ្យស្រួលរាំទេ(សើច)!”។
ងាកចេញពីសំលៀកបំពាក់ ម៉ូដសក់ គឺជារឿងសំខាន់បំផុតសម្រាប់តារាចម្រៀងជួរមុខរបស់ហង្សមាសរូបនេះ។ "សម្រាប់សក់ គឺសំខាន់ណាស់សម្រាប់ស្ត្រី ការថែរក្សាសក់សំខាន់បំផុត អីចឹងខ្ញុំក៏ដូចគ្នា ដូចជាការលេងម៉ូដសក់ និងពណ៌សក់ជាដើម"។ កញ្ញា បន្តថា សម្រាប់ឆ្នាំចាស់ កញ្ញា លេងច្រើនស្ទិលមែនទែន ទាំងលេងពណ៌ និងម៉ូដ គឺគ្រប់ស្ទិលទាំងអស់។ យ៉ាងណាអ្វីដែលកញ្ញាយកចិត្តទុកដាក់បំផុតលើសក់នេះ គឺការលេងពណ៌ប្លែកៗ មានដូចជាក្រហម ទង់ដែង ត្រួយចេកជាដើម។ ទោះយ៉ាងនេះក្ដី គ្រប់ម៉ូដទាំងសក់ទាំងអស់ មានមួយម៉ូដដែលធ្វើឲ្យកញ្ញាមានទំនុកចិត្តបំផុត។
“វែងខ្លី រួញស្លូត គឺខ្ញុំធ្លាប់ធ្វើហើយ ប៉ុន្តែម៉ូដដែលខ្ញុំចូលចិត្ត គឺស្លូតត្រង់ វាធ្វើឲ្យមានទំនុកចិត្តលើខ្លួនឯងបំផុតពេលសម្ដែងលើឆាក"៕
អត្ថបទ៖ ឱក សុគន្ធកញ្ញា ក្រវិល និង ខ្សែក ម៉ាក MOSCHINO ទាំងអស់
អត្ថបទផ្សេងៗពី ឱក សុគន្ធកញ្ញា មាននៅទីនេះ!!!
បើអីចឹង តើប្រិយមិត្តចូលចិត្តកញ្ញាលេងសក់ស្លូត ឬសក់ផ្សេង
អត្ថបទ៖ ទារិកា