យន្តហោះពីរគ្រឿងទៀតរបស់ AirAsia ជួបបញ្ហាម្សិលមិញ
- 2014-12-31 15:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះពីរគ្រឿងទៀតរបស់ AirAsia ជួបបញ្ហាម្សិលមិញ
ចន្លោះមិនឃើញ
បន្ទាប់ពីបាត់ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុន AirAsia ដែលទើបរកឃើញកាលពីរសៀលម្សិលមិញ យន្តហោះពីរគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ដដែលនេះ ក៏ជួបបញ្ហាដូចគ្នា នៅប្រទេសថៃ និងហ្វីលីពីន។
១. ជើងហោះហើរ FD3254 (នៅប្រទេសថៃ)
ជើងហោះហើរ FD3254 ដែលកំពុងហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ ដនមឿង (Don Mueang International Airport) ឆ្ពោះទៅក្រុង ខុនខេន (Khon Kaen) ប្រទេសថៃ បានជួបបញ្ហាមិនប្រក្រតី ដែលតម្រូវឲ្យអាកាសយានិក បង្ខំចិត្តបកក្បាលត្រលប់ក្រោយវិញជាបន្ទាន់។
អ្នកនាំពាក្យក្រុមហ៊ុន AirAsia នៅថៃ បាននិយាយថា បន្ទាប់ពីហោះហើរចេញពីអាកាសយានដ្ឋានដនមឿង អ្នកបញ្ជាយន្តហោះជើងហោះហើរ FD3254 បានលឺសំឡេងមិនស្រួលចេញពីកន្លែងដាក់ឥវ៉ាន់។ ដើម្បីការពារសុវត្ថិភាព អាកាសយានិកក៏បញ្ជាយន្តហោះនោះត្រឡប់ទៅក្រោយវិញភ្លាមៗ និងធ្វើការចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិដនមឿង។
២. ជើងហោះហើរ Z2272 (នៅប្រទេសហ្វីលីពីន)
នៅប្រទេសហ្វីលីពីន ជើងហោះហើរ Z2272 ដែលកំពុងដឹកដំណើរ និងក្រុមការងារសរុប ១៥៩នាក់ ហោះចេញពីក្រុងម៉ានីល បានរត់ខុសផ្លូវពេលចុះចតនៅអាកាសយានដ្ឋានក្រុង Kalibo។ ភ្លាមៗនោះ អ្នកដំណើរទាំងអស់ត្រូវគេជម្លៀសចេញពីយន្តហោះ តាមច្រកសុវត្ថិភាព។
ហេតុការណ៍អាក្រក់នេះ កើតឡើងដោយសារការចុះចត ចំពេលអាកាសធាតុមិនអំណោយផល។ អ្នកនាំពាក្យរបស់មន្ត្រីប៉ូលិសហ្វីលីពីន លោក Nida Gregas បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ហេតុការណ៍នេះ មិនបណ្ដាលឲ្យអ្នកដំណើរណាម្នាក់រងរបួសទេ៕
-អានអត្ថបទ៖ រកឃើញសពជនរងគ្រោះ៤០នាក់ហើយ
ដោយ៖ គង់ វិសាល ប្រភព៖ todayonline, channelnewsasia