នំ​អាពាហ៍ពិពាហ៍ ម៉ារីម៉ា ជា​នំ​អាពាហ៍ពិពាហ៍​ធំ​បំផុត​ក្នុង​ពិភពលោក?

  • 2015-01-02 17:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​អង់គ្លេស Mirror បាន​ចុះ​ផ្សាយ​ថា នំ​អាពាហ៍ពិពាហ៍​របស់​តារា​សម្ដែង​ហ្វីលីពីន Marian Rivera (ម៉ារីម៉ា) និង Dingdong Dantes គឺ​ជា​នំ​អាពាហ៍ពិពាហ៍​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​គេ​ធ្លាប់​ឃើញ។

 

ក្នុង​ចំណោម​រូបភាព​ជា​ច្រើន​ពី​កម្មវិធី​មង្គលការ​របស់ តារា​ទាំង​ពីរ​ដួង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ រូបភាព​នំ​អាពាហ៍ពិពាហ៍​៥​ជាន់ ដែល​​មាន​កម្ពស់​ ១,៨ម៉ែត្រ និង​លើក​ដោយ​មនុស្ស​ជិត ១០នាក់ ត្រូវ​បាន​គេ​ចែកចាយ​បន្ត​គ្នា​ស្ទើរ​តែ​ជុំវិញ​ពិភពលោក។ សារព័ត៌មាន Mirror បាន​បញ្ជាក់​ថា កន្លង​មក​ នំ​អាពាហ៍ពិពាហ៍​ធំ​បំផុត​ដែល​បាន​ជាប់​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក "Guinness” គឺ​ជា​នំ​ខេក​ទម្ងន់ ៦តោន​ដែល​ធ្វើ​នៅ​តំបន់ New England សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០០៤។ ក៏​ប៉ុន្តែ​នំ​ខេក​ទាំង​៣​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ការ​តាំង​បង្ហាញ​ប៉ុណ្ណោះ មិនមែន​សម្រាប់​ពិធី​មង្គលការ​មែនទែន​ឡើយ។

 

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា នំ​ខេក​ក្នុង​ពិធី​មង្គលការ Marian Rivera និង Dingdong Dantes នៅ​ទីក្រុង Quezon ប្រទេស​ហ្វីលីពីន គឺ​ជា​នំ​អាពាហ៍ពិពាហ៍​ធំ​បំផុត​ក្នុង​ពិភពលោក ៕​

ចុច​មើល៖វីដេអូ​ច្បាស់​​ត្រជាក់​ភ្នែក​ ពី​មង្គលការ ម៉ារីម៉ា

ចុច​មើល៖វីដេអូ Pre-Wedding ដ៏​ផ្អែមល្ហែម​របស់​គូ​ស្នេហ៍ ម៉ារីម៉ា

 

ចុះ​ប្រិយមិត្ត​ធ្លាប់​ឃើញ​នំ​អាពាហ៍ពិពាហ៍​ណា​ធំ​ជាង​នេះ​អត់?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mirror

អត្ថបទថ្មី